អ្នកទោសស៊ីរី២នាក់ដែលអ៊ីស្រាអែលដោះលែងទៅដល់ប្រទេសស៊ីរីហើយ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មានរដ្ឋា SANA រាយការណ៍ថា អ្នកទោសស៊ីរី២នាក់ដែលត្រូវបានដោះលែងដោយ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនេះ បានទៅដល់កន្លែងឆ្លងកាត់ជា មួយខេត្តគូណេត្រា របស់ប្រទេស ស៊ីរី ។

SANA  បាននិយាយថា លោក Zaidan al-Taweel និងលោក    Ahmad Khamis បានទៅដល់កន្លែង ឆ្លងកាត់នៅចន្លោះខ្ពង់រាបហ្គោឡង់ ដែលអ៊ីស្រាអែលកាន់កាប់ និងខេត្តគូណេត្រា ក្នុងប្រទេសស៊ីរីភាគខាងត្បូង ។

លោក Khamis  ត្រូវបានគេឃុំខ្លួនក្នុងឆ្នាំ ២០០៥ ដោយឡែកលោក Taweel  ត្រូវបានគេចាប់ដាក់ ពន្ធនាគារក្នុងឆ្នាំ ២០០ ៨ ។ តាមកាសែត al-Watan ស្និទ្ធរដ្ឋាភិបាលឱ្យដឹងថា សេចក្តីរាយការណ៍នានាបាននិយាយថា ការដោះ លែងអ្នកទោសទាំងពីរនាក់នេះ នឹងត្រូវធ្វើឡើងជាបន្ទាប់មកទៀត ដោយមានការដោះលែងពួកអ្នកទោស ច្រើនទៀត នៅក្នុងពន្ធនាគារប្រទេសអ៊ីស្រាអែល ។

តែយ៉ាងណាក៏ដោយ ការដោះលែងអ្នកទោសស៊ីរី២នាក់នេះ បានធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានប្រគល់អដ្ឋិធាតុទាហានអ៊ីស្រាអែលឈ្មោះ Zachary Baumel ដែលគេបានប្រកាសថា បាត់ខ្លួនចាប់តាំង ពីឆ្នាំ ១៩៨២ ក្នុងអំឡុងការប្រយុទ្ធគ្នា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )