ឯកឧត្តម លី ឆេង សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលស.ស.យ.ក ខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងពិធីប្រគល់នូវលិខិតថ្លែងអណរគុណជូនលោកគ្រូអ្នកគ្រូបង្រៀនវគ្គបំប៉នថ្នាក់ទី១២

ខេត្តពោធិ៍សាត់៖ ពិធីប្រគល់នូវលិខិតថ្លែងអណរគុណជូនលោកគ្រូអ្នកគ្រូបង្រៀនវគ្គបំប៉នថ្នាក់ទី១២នៅទូទាំងខេត្តពោធិ៍សាត់នឹងត្រៀមបើកវគ្គបំប៉នសម្រាប់សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរៀនថ្នាក់ទី១២សរុបប្រមាណជាង៤០០នាក់ និង បានប្រព្រឹត្តទៅក្រោមអធិបតីភាព:

-ឯកឧត្ដមបណ្ឌិត លី ឆេង សមាជិករដ្ឋសភាពមណ្ឌលរាជធានីភ្នំពេញនឹងជាសមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាល ស ស យ ក ទទួលបន្ទុកខេត្តពោធិ៍សាត់
-ឯកឧត្ដម ឈុន សុងប្រធានក្រុមប្រឹក្សាខេត្ត
-ឯកឧត្ដម ខូយ រីដាអភិបាលរងនៃគណ:អភិបាលខេត្ត
គំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់
-ឯកឧត្ដម ហេង សុគង់សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ស ស យ កនឹងជាប្រធានស ស យ កខេត្តពោធិសាត់។

ក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្ដមបណ្ឌិត លី ឆេងបានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស ស យ ក ព្រមទាំងផ្ដាំផ្ញើដល់សមាជិកថ្មីដែលទើបនឹងចូលថ្មីក៏ដូចជាលោកគ្រូអ្នកគ្រូសូមមេត្តាយកចិត្តទុកដាក់រិះរកវិធីបង្រៀនបំប៉នបន្ថែមដល់ក្មួយអោយប្រឡងជាប់នៅឆ្នាំ២០១៩នេះអោយកើនឡើងជាលំដាប់ និងសូមឲ្យក្មួយៗខិតខំរៀនសូត្រដណ្តើមយកជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។

ហើយក្នុងឆ្នាំនេះដែរឯកឧត្ដមបណ្ឌិត លី ឆេងបានឧបត្ដមនូវអាហារូបករដល់សិស្សដែលជាប់បាក់ឌុបឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យប៊ែល ធី អន្តរជាតិ ចំនួន១០នាក់ ព្រមជាមួយគ្នានេះដែរឯកឧត្ដមហេង សុខគង់ បានផ្ដល់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន១០នាក់ផងដែរ ។

ក្នុងឱកាសនោះ ក៏បានផ្តល់ជូននូវវិញ្ញាបនបត្រថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ និងទទួលបាននូវថវិកាឧបត្ថម្ភពីគណៈអធិបតីម្នាក់២ម៉ឺនរៀល រីឯសិស្សសាលាម្នាក់ៗទទួលបានមួយម៉ឺនរៀល ព្រមទាំងសៀវភៅ២ក្បាល និងប៊ិច២ដើមផងដែរ ។