លោក គីម៖ សន្តិភាពនៅឧបទ្វីបកូរ៉េ គឺពឹងផ្អែកទាំងស្រុងលើឥរិយាបថនាពេលអនាគតរបស់ទីក្រុងវ៉ាស៊ីនតោន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បាននិយាយថា​ សន្តិភាពនិងសន្តិសុខនៅ​លើ​ឧបទ្វីប​កូរ៉េនឹងពឹងផ្អែកទាំងស្រុង ទៅ​លើ​ឥរិយាបថនាពេលអនាគតរបស់ទីក្រុង​វ៉ា​ស៊ីន​តោន​ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកដំបូង​របស់លោកជាមួយប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA)បានឱ្យដឹងថា នៅក្នុងជំនួបកំពូលដែលប្រព្រឹត្តទៅនៅទីក្រុង Vladivostok ភាគខាងកើតរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក គីម បានស្តីបន្ទោសអាកប្បកិរិយា « ឯកតោភាគី » របស់ក្រុងវ៉ាស៊ីនតោន ចំពោះការរំលាយកិច្ចប្រជុំខែកុម្ភៈ ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងភាព​ទាល់ច្រក​នាពេលបច្ចុប្បន្ននៅក្នុងការចរចានុយក្លេអ៊ែរ។

លោក គីម ត្រូវបានដកស្រង់សម្តីដោយ KCNA ដែលបាននិយាយថា ស្ថានការណ៍​នៅលើឧបទ្វីប កូរ៉េ និងក្នុងតំបន់ពេលនេះ កំពុងស្ថិតស្ថេរហើយបានឈានដល់ចំណុចសំខាន់​មួយ ដែលវាអាចវិលត្រឡប់ទៅរដ្ឋដើមវិញរបស់ខ្លួន នៅពេលដែល​សហរដ្ឋអាមេរិកបាន​យកអាកប្បកិរិយាឯកតោភាគី ក្នុងជំនឿមិនល្អមួយនៅក្នុងកិច្ចចរចាកំពូលលើកទីពីរ​របស់​កូរ៉េខាងជើង និងអាម៉េរិកនាពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា ដោយលោកបានបន្ថែមថា សន្តិភាពនិងសន្តិសុខ នៅលើឧបទ្វីបកូរ៉េនឹងពឹងផ្អែកទាំងស្រុង លើឥរិយាបថនាពេលអនាគតរបស់​សហរដ្ឋ​អាមេរិក​​ហើយកូរ៉េខាងជើងនឹងដួលរលំខ្លួនឯងសម្រាប់គ្រប់ស្ថានភាពដែលអាចកើតមាន។
កិច្ចប្រជុំនៅទីក្រុងVladivostok លោក គីម និងលោក ពូទីន បានពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងទំនាក់ទំនងទ្វេភាគី។ លោក ពូទីន បានអំពាវនាវឱ្យមានដំណោះ​ស្រាយ​ដោយសន្តិភាពចំពោះបញ្ហានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង​ ដោយសង្កត់ធ្ងន់លើ​តម្រូវ​ការ​ចាំបាច់សម្រាប់ការធានាសន្តិសុខជាអន្តរជាតិ សម្រាប់កូរ៉េខាងជើងដែលក្រុម​អ្នកវិភាគ​បាន​និយាយថា អាចនឹងផ្តល់សញ្ញាដល់បំណងប្រាថ្នារបស់រុស្ស៊ី​ ក្នុងការដើរតួនាទី​សំខាន់ជាងមុនលើបញ្ហាឧបទ្វីបកូរ៉េ។

ក្រុមអ្នកជំនាញនិយាយថា កិច្ចប្រជុំកំពូលរុស្ស៊ីអាចត្រូវបានគេបកស្រាយថា ជាការ​ជំរុញរបស់ទីក្រុងព្យុងយ៉ាង ក្នុងការត្រៀមខ្លួនសម្រាប់ភាពតានតឹងដែលបាន​អូសបន្លាយ​ក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលដែលការដាក់ទណ្ឌកម្មមិនទំនង​ត្រូវ​បាន​លុបចោល ឬលើកឡើងក្នុងពេលឆាប់ៗ នោះទេ។

KCNA បានរាយការណ៍ថា មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនការយល់ដឹង និងចំណងទាក់ទងគ្នាទៅវិញទៅមកថែមទៀត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជា​យុទ្ធសាស្ត្រ​ ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់នាពេលអនាគត៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )