ចំនួនអ្នកស្លាប់ពីការវាយប្រហារភេរវកម្មក្នុងប្រទេសស្រីលង្កាចុះមកត្រឹម២៥៣នាក់វិញ

ស្រីលង្កា៖ ក្រសួងសុខាភិបាលស្រីលង្កាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសស្រីលង្កាកាលពីថ្ងៃព្រហស្បតិ៍បានកែប្រែចំនួនអ្នកស្លាប់ពីការវាយប្រហារភេរវកម្មកាលពីថ្ងៃអាទិត្យដែលពីមុនមានដល់ ៣៥៩ នាក់ត្រូវចុះមកត្រឹមចំនួន ២៥៣ នាក់វិញ។

សេចក្តីថ្លែងការណ៍បាននិយាយថាចំនួនអ្នកស្លាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យត្រូវបានកែសម្រួលមកត្រឹមចន្លោះពី ២៥០ ទៅ ២៥៣ វិញ ហើយចំនួនមិនច្រើនដល់ ៣៥៩ ដូចដែលបានរាយការណ៍ពីមុននេះទេ។

ក្រសួងសុខាភិបាលបាននិយាយថាដោយសារតែការផ្ទុះមានសភាពខ្លាំងខ្លាធ្វើឲ្យមានការលំបាក ក្នុងការរាប់​សាកសពដែលត្រូវដាច់ខ្លួនទៅជាបំណែក ៗ ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៦.០៤.១៩)