មេដឹកនាំកូរ៉េខាងជើងនិយាយថាសន្តិភាពលើឧបទ្វីបកូរ៉េគឺអាស្រ័យលើអាកប្បកិរិយារបស់អាមេរិក

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងឲ្យដឹងកាលពីថ្ងៃសុក្រថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបាននិយាយនៅក្នុងអំឡុ
ងកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនថាសន្តិភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េពឹងផ្អែកទាំងស្រុងលើអាកប្បកិរិយារបស់សហរដ្ឋអាមេរិកនាពេលអនាគត។

ការកត់សម្គាល់របស់លោកគីមត្រូវបានគេមើលឃើញថាជាការរក្សាសម្ពាធទៅលើសហរដ្ឋអាមេរិកឱ្យមានភាពបត់បែនជាងមុនដើម្បីទទួលយកការទាមទាររបស់ក្រុងព្យុងយ៉ាងក្នុងការបន្ធូរបន្ថយទណ្ឌកម្មដែលជាការប្រកាន់គោលជំហររបស់អាមេរិកក្នុងអំឡុងពេល​ជំនួបកំពូលលើកទី ២ ដែលមិនបានសម្រេចលទ្ធផលអ្វី​នៅទីក្រុងហាណូយកាលពីខែកុម្ភៈកន្លងមក។

មេដឹកនាំកូរ៉េខាងជើងបាននិយាយនៅពេលនោះថាគាត់នឹងរង់ចាំរហូតដល់ចុងឆ្នាំដើម្បីឱ្យសហរដ្ឋអាមេរិចកាន់តែមានជំហរបត់បែន ថែមទៀត ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៦.០៤.១៩)