ក្រសួងធនធានទឹកប្រាប់កសិករថា អាចធ្វើស្រូវវស្សាចាប់ពីសប្តាហ៍ទី៣នៃខែឧសភាខាងមុខបានហើយ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញាអ៊ី កនិកា

ភ្នំពេញ៖   មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកណែនាំឲ្យប្រជាកសិករអាចធ្វើស្រូវរដូវវស្សាចាប់ពីសប្តាហ៍ទី៣នៃខែឧសភាទៅ ដើម្បីអាចមានប្រភពទឹកគ្រប់គ្រាន់ក្នុងការងារបង្កបង្កើនផល ខណៈដែលស្រូវវស្សានឹងចូលមកដល់នៅសប្តាហ៍ទី៣នៃខែឧសភាព។

  ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវតាមរយៈវិទ្យុជាតិកម្ពុជាថា  ប្រជាកសិករទាំងអស់យល់ល្អរហូតដល់ពាក់កណ្តាលខែឧសភា ឬ៣សប្តាហ៍នៃខែឧសភា ទើបអនុញ្ញាតឲ្យចាប់ផ្តើមការងារបង្កបង្កើនផលស្រូវ ដោយសារតែឆ្នាំនេះ ស្ថានភាពភ្លៀងកក់ខែធ្លាក់ខ្សោយពុំអាចបានទឹកស្រោចស្រពគ្រប់គ្រាន់។ ឯកឧត្តមបានអះអាថា បើចាប់ពីសប្តាហ៍ទី៣នៃខែឧសភាខាងមុខនេះតទៅរដូវវស្សាបានចូលមកដល់នឹងមានភ្លៀងធ្លាក់គ្រាប់គ្រាន់ ដូច្នេះប្រជាកសិករអាចបង្កបង្កើនផលបានដោយគ្មានក្តីបារម្ភ។

ការណែនាំឲ្យកសិករគួរធ្វើស្រែចំការចាប់ពីសប្តាហ៍ទី៣នៃខែឧភានេះ ខណៈដែលកសិករ ជាច្រើនមានទម្លាប់បង្កបង្កើនផលក្រោយរដូវចូលឆ្នាំឬធ្វើបានមុនដើមដៃនៃរដូវវស្សា។ តែទោះជាយ៉ាងនេះក្តីឯកឧត្តមបានអះអាងថា ឆ្នាំនេះកសិករមិនអាចធ្វើតាមទម្លាប់ដូចមុនបាន ទេដោយសារតែកម្ពុជាទទួលរងឥទ្ធិពលអ៊ែលនីណូ ធ្វើឲ្យអាកាសធាតុក្តៅខ្លំាងហើយរដូវវស្សា បានអូសបន្លាយយឺតជាងឆ្នាំកន្លងទៅ។

សម្លេង«ដូច្នេះការងារបង្កបង្កើនផល គួរចាប់ផ្តើមសប្តាហ៍ទី៣នៃខែឧសភាព្រោះពេលនោះរដូវវស្សាទើបចូលមកដល់ជាពិសេសបងប្អូនប្រជាកសិករចាប់ផ្តើមនៅរដូវស្រូវ វស្សាដើមរដូវនេះនៅសប្តាហ៍ទី៣នៃខែឧសភាទើបវាមិនមានបញ្ហាប្រឈម យើងបានតៀមលក្ខណៈ ដូចបណ្តាលរាល់ឆ្នាំ ផុតការងារអន្តរាគមន៍ គ្រប់មធ្យោយបាយរបស់យើងត្រូវបានការជួសជុល ថែទាំជាប្រចាំ ដើម្បីតៀមអន្តរាគមន៍ ឆ្នាំបន្ទាប់ ជាពិសេសម៉ាស៊ីនមូមទឹកចល័ត ស្ថានីយមូមទឹក គឿងចក្រធ្ងន់ៗ របស់យើង គឺត្រូវមានការជួសជុលថែទាំ ដើម្បីតៀមអន្តរាគមន៍ នៅឆ្នាំបន្តបន្ទាប់ៗទៀត»

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះកម្ពុជាមាន សីតុណ្ណភាពអតិបរមាឡើងដល់ ៤០ ទៅ៤១ អង្សាសេ ដែលទាមទារឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ពិសារទឹកអោយបានច្រើនជាប់ជាប្រចាំ ពិសេសការចូលរួមថែរក្សាប្រភពទឹកដែលឆ្លើយតប ទៅនឹងតម្រូវការប្រើប្រាស់ ស្របពេលដែលរដូវវស្សានឹងចូលមកដល់ក្នុងរយៈពេលជិត១ខែទៀតឯណោះ៕