នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចាកចេញទៅ​ចូលរួម វេទិកាខ្សែក្រវ៉ាត់មួយនិងផ្លូវមួយនៅទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា  ឆ្នាំ២០១៩ — នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់​វៀតណាម​បានចាកចេញពីទីក្រុងហាណូយនាព្រឹកថ្ងៃទី ២៥ ខែមេសានេះ សម្រាប់វេទិកា​ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​នៅទីក្រុងប៉េកាំង​ប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែមេសា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម ប៊ីញមីញ រដ្ឋមន្ត្រី​ការបរទេស វៀតណាមលោក Mai Tien Dung  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ និងពាណិជ្ជកម្ម​វៀតណាមលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគលោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនលោក Nguyen Van The រដ្ឋមន្រ្តី​ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងធនធាន​ធម្មជាតិ និងបរិស្ថានលោក Tran Hong Ha និងអគ្គអធិការកិច្ចអធិការកិច្ចរដ្ឋាភិបាលលោក ឡេ មិញខៃ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនេះ ដើម្បីចូលរួមវេទិកា​ខ្សែក្រវ៉ាត់មួយ និងផ្លូវ​មួយ​លើកទី២ បានធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក ស៊ី ជីនពីង (Xi Jinping) កំពុងប្រព្រឹត្តទៅ​ចំពេលមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងដំណាក់កាលថ្មីក្នុងកិច្ចទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

ការធ្វើទស្សនកិច្ច និងកិច្ចប្រជុំកម្រិតខ្ពស់ជាទៀងទាត់នេះ​ បានជួយបង្កើនជំនឿទុកចិត្ត​រវាងភាគីទាំងពីរ។ យន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅកម្រិតផ្សេងៗគ្នា ហើយរវាងផ្នែក និងមូលដ្ឋាននានារបស់ពួកគេ បានបន្តអនុវត្តន៍យ៉ាងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះដែរ ភាពជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍បាន​បន្ត​កើនឡើង។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក៏ត្រូវបានលើកកម្ពស់ផងដែរ៕

( ប្រភព VNA: បកប្រែដោយលោក មាស សំអុល )