ចិនអនុម័តសន្ធិសញ្ញាស្តីពីការផ្ទេរឧក្រិដ្ឋជនជាមួយអាស៊ែបៃហ្សង់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា  ឆ្នាំ២០១៩  — អង្គការនីតិបញ្ញត្តិកំពូលរបស់ប្រទេសចិនកាលពីថ្ងៃអង្គារនេះ បានអនុម័តសន្ធិសញ្ញាមួយស្តីពីការ ផ្ទេរមនុស្សដែលគេកាត់ទោសហើយរវាងប្រទេសចិននិងអាស៊ែបៃហ្សង់ ។

សមាជិកគណៈកម្មាធិការកណ្តាលសភាប្រជាជនជាតិបានបោះឆ្នោតឱ្យសច្ចាប័ទសន្ធិសញ្ញានេះ នៅឯសម័យប្រជុំ២ខែម្តងរបស់អង្គការនីតិបញ្ញាត្តិនេះ ។ ដោយមានមាត្រាចំនួន១៩នោះសន្ធិសញ្ញានេះ បានចែងអំពីល័ក្ខខ័ណ្ឌផ្ទេរ ទម្រង់ការនានា , ឯក សារ ដែលត្រូវការនិងការចំណាយ ។

រដ្ឋមន្ត្រីយុត្តិធម៌លោក Fu Zhenghua បាននិយាយនៅពេលថ្លែងប្រាប់សមាជិកសភាស្តីពីសន្ធិសញ្ញា នេះថា ការឱ្យសច្ចាប័នសន្ធិសញ្ញានេះនឹងនាំទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការតុលាការ រវាងចិននិង អាស៊ែរបៃហ្សង់ ព្រមទាំងជម្រុញទៅមុខការអភិវឌ្ឍចំណងទាក់ទងទ្វេភាគី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )