មេដឹកនំារបស់ប្រទេសកូរ៉េខាងជើងចាកចេញទៅកាន់ប្រទេសរុស្សី

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍​ថា មេដឹកនំារបស់ប្រទេសកូរ៉េខាងជើង
លោកគីម ជុងអុន បានចាកចេញនៅថ្ងៃពុធនេះ ទៅកាន់ប្រទេសរុស្សី ដែលនៅទីនោះ
​គាត់នឹងចូលរួមក្នុងជំនួបកំពូលជាលើកដំបូងជាមួយប្រធានាធិបតីប្រទេសរុស្សី លោកវ្លាឌីមៀ ពូទីន ។

ក្រុមអ្នកវិភាគបាននិយាយថា នេះ គឺជាការប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងជើង
ក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទឡើងជាមួយប្រទេសដែលមានទំនាក់ទំនងជាមួយគ្នា
ជាយូរណាស់មកហើយក្នុងពេលដែលប្រទេសកូរ៉េខាងជើងកំពុងតែទាល់ច្រកក្នុងការស្វែងរកដំណោះស្រាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ។

ជំនួបកំពូលនេះ គឺជាការជួបគ្នាទល់មុខតែម្តង លើកដំបូងរបស់មេដឹកនំាកូរ៉េខាងជើងជាមួយមេដឹកនាំបរទេស បន្ទាប់ពីគាត់បានវិលត្រឡប់ពីជំនួបកំពូលលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នៅក្នុងប្រទេសវៀតណាម ដែលជាជំនួបគ្មានបានទទួលលទ្ធផលអ្វីឡើយ ។​ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា លោកគីម ជុងអុនបានចាកចេញពីប្រទេសកូរ៉េខាងជើងតាមរថភ្លើង នៅព្រឹកព្រលឹមថ្ងៃពុធនេះ ។​

អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (២៤.០៤.១៩)