ទូតរបស់ប្រទេសចិនបានថ្កោលទោសការពោលអះអាងថាការផ្តួចផ្តើមគំនិតខ្សែក្រវាត់និងផ្លូវគឺជាអន្ទាក់បំណុល​

ចិន៖ លោកឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចំានៅសហរដ្ឋអាមេរិក បានថ្កោលទោសការពោលអះអាងថា
ការផ្តួចផ្តើមគំនិតខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន គឺជាអន្ទាក់បំណុល ។

លោកឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនបានសរសេរនៅលើទំព័ររបស់ទស្សនាវដ្តីហ្វ័រទូន
កាលពីថ្ងៃអង្គារនេះថា “ប្រទេសទំាងឡាយដែលបានចូលរួមអនុវត្តនូវការផ្តួចផ្តើមគំនិតនេះ
បានច្រានចោលថា ការពោលអះអាងទំាងនោះ គឺ មិនត្រឹមត្រូវទេ​”
ដោយលោកបានលើកយកសម្តីរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន
ដែលបាននិយាយថា បំណុលដែលប្រទេសហ្វីលីពីនជំពាក់ប្រទេសចិន មានចំនួនត្រឹមតែ ០,៦៥
ភាគរយនៃបំណុលសរុបដែលប្រទេសហ្វីលីពីន បានជំពាក់បរទេស​ ។

លោកឯកអគ្គរដ្ឋទូតរបស់ប្រទេសចិន ក៏បានលើកយកសម្តីរបស់ឯកអង្គរដ្ឋទូតប្រទេសស្រីលង្កា
ដែលបានច្រានចោលការអះអាង​ទំាងឡាយណា ​ដែលថាការផ្តួចផ្តើមគំនិតខ្សែក្រវាត់
និងផ្លូវរបស់ប្រទេសចិន គឺជាអន្ទាក់បំណុល នោះ ។ប្រទេសចិននឹងរៀបចំវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីពីរនៅទីក្រុងប៉េកំាង ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧មេសា នេះ ។ ​

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៤.០៤.១៩)