ប្រធានាធិបតីបេឡារូស សាទរលោក ហ្សេឡិនស្គី ដែលជាប់ឆ្នោតធ្វើជាប្រធានាធិបតីអ៊ុយក្រែន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ — ប្រធានាធិបតីបេឡារូស លោក អាឡិចហ្សង់ដឺរ លូកាសេនកូ ( Alexander Lukashenko ) កាលពីថ្ងៃចន្ទ បានអបអរសាទរលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ( Volodymyr Zelensk ) ដែលលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតីអ៊ុយក្រែន ។

សេវាព័ត៌មានមេដឹកនាំបេឡារូសបាននិយាយថា នៅក្នុងសាររបស់លោក លោក លូកាសេនកូ បានសង្កត់ធ្ងន់ថា ប្រទេសបេឡារូស តែងតែនឹងនៅតែជាដៃគូ ដែលអាចទាយទុកជាមុនបានមួយ, ជាអ្នកនៅជិតខាងគ្នាដែលគួរឱ្យទុកចិត្ត និងជាមិត្តល្អរបស់ប្រទេសអ៊ុយក្រែន ។

លោកប្រធានាធិបតីបានសម្តែងនូវជំនឿទុកចិត្តថា ភាគីទាំងពីរនឹងអាចធ្វើឱ្យស៊ីជម្រៅថាមពល ជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។ លោក លូ កាសេនកូ ក៏មានជំនឿផងដែរថា តំណែងប្រធានាធិបតីរបស់លោក ហ្សេឡិនស្គី នឹងរួមចំណែកដល់វិបុលភាពរបស់ប្រជាជនអ៊ុយក្រែនក៏ដូចជា ការបង្កើតសន្តិភាព និងកិច្ចព្រមព្រៀងស៊ីវិលនៅក្នុងប្រទេសនេះ ។

លោកប្រធានាធិបតីបានជូនពរលោក ហ្សេឡិនស្គី ឱ្យមានសុខភាពល្អនឹងថា លោកនឹងអនុវត្តន៍គ្រប់ ផែនការទាំងអស់សម្រាប់ផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )