បណ្តាអ្នកស្រាវជ្រាវអាស៊ានសង្ឃឹមថា ចំណងទាក់ទងកាន់តែស៊ីជម្រៅ ជាមួយកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩​ — លោក Shawn Ho ជាអ្នកប្រាជ្ញជនជាតិសិង្ហបុរីអាយុ ៣៣ឆ្នាំ នៅប្រទេសកូរ៉េ​កំពុងបង្កើនក្តីសង្ឃឹមខ្ពស់លើការជំរុញរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងចំណង​ទាក់ទង​ជាមួយបណ្តាប្រទេសនៅអាស៊ីភាគអាគ្នេយ៍ ដែលជាប្រភពថ្មីមួយនៃកម្លាំងរុញច្រានក្នុងការ​ស្រាវជ្រាវរបស់គាត់នៅលើឧបទ្វីបនេះដែលមិនធ្លាប់មានការផ្លាស់ប្តូរនោះ។

ជាមួយគោលនយោបាយថ្មីខាងត្បូងរបស់លោកប្រធានាធិបតីលោក Moon Jae-in ក្នុងការផ្លាស់ប្តូរពេញលេញ ​លោក ហូ (Ho)សង្ឃឹមថា វានឹងអនុញ្ញាតឱ្យមានកិច្ចទំនាក់ទំនង​រវាង​ប្រទេសកូរ៉េខាងត្បូង និង បណ្តាប្រទេសអាស៊ានដែលមានសមាជិក ១០ប្រទេស មានការរីកចម្រើនទៅជាភាពជាដៃគូឈ្នះ-ឈ្នះពហុមុខ។

ក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មការទូតរបស់ទីក្រុងសេអ៊ូល លោក មូន បានដើរតាម​គោល​នយោបាយក្រោមពាក្យស្លោកនៃការផ្លាស់ប្តូរទិសដៅប្រជាពលរដ្ឋចំនួន៣​ គឺសន្តិភាព និងវិបុលភាពទៅវិញទៅមក នឹងជំរុញឱ្យបង្កើនទំនាក់ទំនងជាមួយអាស៊ានទៅដល់កម្រិត​ដែលមានប្រទេសសំខាន់ៗចំនួនបួន ​ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។

លោក ហូ បាននិយាយថា ចាប់តាំងពីប្រទេសកូរ៉េខាងត្បូង និងអាស៊ានស្ថិតនៅក្នុង​តំបន់​អាស៊ីបូព៌ា ដូចគ្នាជាមួយនឹងភាពស្រដៀងគ្នាជាច្រើននៃវប្បធម៌​ និងការប្រឈមមុខនឹង​បញ្ហា​ស្រដៀងគ្នានៅក្នុងសង្គមរបស់ពួកគេ​ ដោយវាមានសារៈសំខាន់​ និងធម្មជាតិក្នុងការធ្វើ​ការ​ងារកាន់តែជិតស្និទ្ធជាមួយគ្នា។ សូមបញ្ជាក់ផងដែរថា លោក ហូ ជាអ្នកស្រាវជ្រាវរងនៅ​សាលាសិក្សាអន្តរជាតិ N. S. Rajaratnam នៃសកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង​នៅ​ប្រទេសសិង្ហបុរី។

លោកបានបន្ថែមថា ខ្ញុំមានបំណងចង់ឱ្យអាស៊ីភាគអាគ្នេយ៍ អាចបង្កើតចំណាប់​អារម្មណ៍​កាន់តែច្រើននៅក្នុងបញ្ហាឧបទ្វីបកូរ៉េ ដែលស្មុគស្មាញដែលមិនមែនគ្រាន់តែ​អំពី កូរ៉េខាងត្បូង និងកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងមហាអំណាចធំៗ និងបណ្តា​ប្រទេស​ដទៃទៀតនៅក្នុងតំបន់ និងលើសពីនេះទៀត។

គំនិតផ្តួចផ្តើមរបស់លោក មូន បានកើតមានចំពេលការយល់ដឹងរីកលូតលាស់របស់​ក្រុងសេអ៊ូល អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃប្លុកតំបន់ ដែលទាក់ទងនឹងតម្លៃភូមិសាស្ត្រ​នយោបាយ ​សក្តានុពលកំណើន និងធនធានសម្បូរបែបរបស់ខ្លួន៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )