ការប្រារព្ធខួបលើកទី៧០ នៃកងនាវាចរចិន គឺជាកម្លាំងមិនអាចខ្វះបាន ដើម្បីរក្សាសន្តិភាពពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩​ — ប្រាំពីរទសវត្សរ៍ បន្ទាប់ពីការបង្កើតឡើងកងនាវាចរកងទ័ពរំដោះប្រជាជនចិន បាន​បង្កើត​យុទ្ធសាស្ត្រមួយ ដែលមាន ៥សេវាកម្ម និងរួមទាំងអាវុធនុយក្លេអ៊ែរ និងអាវុធធម្មតា​ដែល​ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសន្តិភាពពិភពលោក។

នៅថ្ងៃអង្គារនេះ ប្រទេសចិននឹងរៀបចំក្បួនដង្ហែដ៏ធំមួយនៅកំពង់ផែ Qingdao និង​តំបន់សមុទ្រក្បែរខាង និងដែនអាកាសដែលបង្ហាញនូវនាវាចិនប្រមាណ ៣២គ្រឿង និង​យន្តហោះចម្បាំងចំនួន ៣៩គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះជាលើកដំបូង ​ និងនាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរចុងក្រោយ នាវាពិឃាត និងយន្ដហោះចម្បាំងជាដើម។

នាវាចម្បាំងបរទេសជិត២០គ្រឿង មកពីបណ្តាប្រទេសជាច្រើន រាប់បញ្ចូលទាំង​ប្រទេស​រុស្ស៊ី អូស្រ្តាលី និង ឥណ្ឌា នឹងចូលរួមនៅក្នុងក្បួនដង្ហែផងដែរ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )