កម្ពុជាស្នើបើកច្រកព្រំដែនចំនួន៤បន្ថែមទៀតជាមួយថៃ

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផនវាសនា

បន្ទាយមានជ័យ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានស្នើបើកច្រកព្រំដែនចំនួន៤បន្ថែមទៀតជាមួយភាគីថៃ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍។ថ្លែងក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ការបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់ -ទទួលក្បាលរថភ្លើង DMUនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមេសានេះ សម្តេចតេជោ បញ្ជាក់ថា ច្រកព្រំដែនទាំង ៤នោះរួមមាន ច្រកអានសេះ រវាងខេត្តព្រះវិហារ និងខេត្តអូប៊ុន ច្រកជប់គគី រវាងខត្តឧត្តមាន ជ័យនិងខេត្តបុរីរាំ ច្រកភ្នំដី និងច្រកថ្មដា។សម្តេចតេជោ បានបន្ថែមថា ជាមួយនេះកម្ពុជា ក៏បានទទួលផ្លូវដែកចំនួន១៤០គីឡូម៉ែត្រពីប្រទេសថៃផងដែរ ដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា៕

https://www.youtube.com/watch?v=5VaV2gu-bII&feature=youtu.be