សមាជិកសភារុស្ស៊ីបានអំពាវនាវមិនឱ្យឈានទៅដល់ការសន្និដ្ឋានអំពី ដំណើររបស់អ៊ុយក្រែនស្ថិតនៅក្រោមប្រធានាធិបតីថ្មី

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — សមាជិកសភាជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា វាឆាប់ពេកក្នុងការស្មាន អំពីការបន្តរបស់អ៊ុយក្រែនបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី​ កាលពីថ្ងៃ​អាទិត្យ​នៅក្នុងប្រទេសនោះ ដោយប្រធានាធិបតីកំពុងកាន់អំណាចលោក Pyotr Poroshenko ត្រូវបានកម្ចាត់ដោយគូប្រជែងរបស់លោកពីគណបក្ស Servant of the People Party លោក Vladimir Zelensky ។

លោក Leonid Slutsky ដែល​ជាប្រធានគណៈកម្មាធិការអន្ដរជាតិនៅសភាជាន់ទាបរដ្ឋ Duma បានប្រាប់ពួកអ្នកកាសែតថា ចំពោះលោក Zelensky វិញ ខ្ញុំសូមបញ្ឈប់​ការសន្និដ្ឋាន​ហើយសូមឱ្យយើងរង់ចាំមើល​ជំហានដំបូងរបស់គាត់ដើម្បីដឹងថា តើគាត់ពិតជានឹងក្លាយជា​អ្នកបំរើរបស់ប្រជាជនអ៊ុយក្រែន ឬក៏បន្តគោលនយោបាយមួយដើម្បីផលប្រយោជន៍​របស់​គាត់។

ទោះយ៉ាងណាក៏ដោយ នៅក្នុងសម្តីរបស់គាត់ លទ្ធផលបឋមនៃការបោះឆ្នោតនេះ​បង្ហាញពីភាពមិនច្បាស់លាស់របស់អាជ្ញាធរបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍លើកដំបូងរបស់​លោក​ បន្ទាប់ពីការចេញលទ្ធផលនៃការស្ទាបស្ទង់ចេញ​មិនត្រូវបានដោះស្រាយ​ចំពោះ​ប្រទេស​អ៊ុយក្រែននោះទេ ហើយពួកគេត្រូវបានដោះស្រាយម្តងទៀតទៅកាន់អង្គការណាតូ​និងសហគមន៍អ៊ឺរ៉ុប ដោយអំពាវនាវកុំឱ្យចាកចេញពីអ៊ុយក្រែនតែមួយគត់ជាមួយប្រធានាធិបតី​ថ្មី​ដែលមិនបានរំពឹងទុកនោះ។ ប៉ុន្តែ មិនមានអ្នកគ្រប់គ្រងបរទេសណាមួយ ឬការបង្កហេតុ​ប្រឆាំងរុស្ស៊ីដែលអាចជួយឱ្យលោកប៉ូរ៉ូសេនកូនៅក្នុងតំណែងនោះទេ។ លទ្ធផលនៃថ្ងៃនេះ​គឺជាភាពមិនច្បាស់លាស់ខាងនយោបាយពេញលេញរបស់គាត់៕

( ប្រភពTASS: បកប្រែដោយលោក មាស សំអុល )