ចាប់់ខ្លួនមនុស្ស៧នាក់ក្នុងការផ្ទុះយ៉ាងច្រើននៅស្រីលង្កា

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — រដ្ឋាភិបាលស្រីលង្កាបាននិយាយពីថ្ងៃអាទិត្យថា គេបានចាប់ខ្លួនមនុស្ស​៧នាក់ ចំពោះការធ្វើឱ្យផ្ទុះយ៉ាងច្រើនដែលបានធ្វើឱ្យកក្រើកប្រទេសកោះនេះ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០៧ នាក់ រហូតមកដល់ពេលនេះ ដោយមិនបានផ្តល់ឱ្យនូវព័ត៌មានលម្អិតថែមទៀតទេ  ។

ពួកគេត្រូវបានគេចាប់ខ្លួនក្នុងអំឡុងការវាតឆ្មក់របស់កងកម្លាំងសន្តិសុខ ទៅលើលំនៅឋានមួយក្នុងរដ្ឋធានី ស្រីលង្កាជាច្រើនម៉ោងបន្ទាប់ពីការវាយប្រហារនេះ ។ ប៉ូលិសបាននិយាយថា មនុស្សជាង ៤៥០នាក់របួស ដោយឡែកជនបរទេស៣៥នាក់ បានស្ថិតនៅក្នុងចំណោមជនទាំងឡាយដែលបានស្លាប់ ។

ទេសរដ្ឋមន្ត្រីការពារប្រទេសលោក Ruwan Wijewardene  បានប្រាប់ពួកអ្នកយកព័ត៌មានថា គេបានបង្កើនកិច្ចការពារសន្តិសុខនៅទូទាំងប្រទេស ហើយលោកបានទទូច​ដល់សាធារណជនឱ្យនៅតែស្ថិតនៅក្នុងលំនៅដ្ឋានដោយឡែកគេបានដាក់បម្រាមគោចរនៅទូទាំងប្រទេសមួយ រហូតដល់មានការជូនដំណឹងថែមទៀត  ។

លោក Wijewardene បាននិយាយថា ភាគច្រើននៃការវាយប្រហារត្រូវបានបង្កឡើងដោយពួកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតប៉ុន្តែមិនបានបង្ហើបឱ្យដឹងនូវព័ត៌មានថែមទៀតទេ។

ប៉ូលិសបាននិយាយថា ការផ្ទុះ៨លើកត្រូវបានគេរាយការណ៍ឱ្យដឹងទូទាំងប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យនៅពេលដែលពួកអ្នកគោរពបូជារាប់រយនាក់បានប្រមូលផ្តុំគ្នានៅឯវិហារគ្រិស្ត ដើម្បីរំលឹកដល់ Easter Sunday  ។

ការផ្ទុះក៏ត្រូវគេរាយការណ៍ឱ្យដឹងផងដែរពីសណ្ឋាគារផ្កាយ​៥​ចំនួនបី​ក្នុងទីក្រុងកូឡំបូ ដោយឡែកកាលពីរសៀលថ្ងៃអាទិត្យនេះ ការផ្ទុះមួយបានធ្វើឱ្យកក្រើកសណ្ឋាគារមួយ ដែលនៅទល់មុខសួនសត្វនៅ Dehiwala   ក្នុងទីក្រុងកូឡំបូ​នឹងមួយទៀតបានវាយប្រហារអាគារលំនៅឋានមួយនៅ Dematagoda  នៅជាយក្រុងភាគខាងជើងនៃរដ្ឋធានី​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )