សម្តេចតេជោ រំលឹកពីយុទ្ធសាស្ត្រ៣ចំណុច ដែលអនុវត្តន៍ជោគជ័យនៅតំបន់តាមព្រំដែន   

https://www.youtube.com/watch?v=ls7TUnPZOhE&feature=youtu.be

វិទ្យុជាតិកម្ពុជា៖ដោយលោកស្រី ផន វាសនា

បន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កាលពីអតីតកាលនៅតំបន់ព្រំដែន គឺជាកន្លែងសមរភូមិប្រយុទ្ធ គ្មានការអភិវឌ្ឍ។ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍នូវយុទ្ធសាស្រ្តឈ្នះឈ្នះ គឺប្រែក្លាយតំបន់សមរភូមិទៅជាតំបន់អភិវឌ្ឍ ប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាងជាតំបន់មានសុខសន្តិភាព និងការអភិវឌ្ឍ និងការតភ្ជាប់ប្រពន្ធ័គមនាគមន៍ពីទីប្រជុំជនទៅតាមតំបន់ជនបទ។ថ្លែងក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន  ការបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់ -ទទួលក្បាលរថភ្លើង DMUនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមេសានេះ សម្តេចតេជោ បន្តថា ជោគជ័យទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា រស់នៅដោយសុខសន្តិភាព និងជីវភាពប្រសើរជាងមុន៕