អំពើហឹង្សាក្នុងប្រទេសមិកស៊ិកកូមានចំនួនកើនឡើងយ៉ាងខ្លំាងក្នុងរយៈពេលមួយត្រីមាសដើមឆ្នំា២០១៩នេះ

មិកស៊ិកកូ៖ តាមរបាយការណ៍របស់ស្ថាប័នរដ្ឋាភិបាលមិកស៊ិកកូបានឲ្យដឹងថា អំពើហឹង្សាក្នុងប្រទេសបានកើនឡើងយ៉ាងខ្លំាង ក្នុងរយៈពេលមួយត្រីមាសដើមឆ្នំា ២០១៩ នេះ ។

របាយការណ៍នោះបានឲ្យដឹងថា ក្នុងរយៈពេលគិតចាប់ពីខែ មករា ដល់ខែ មីនាមានអំពើឃាតកម្មចំនួន ៨.៤៩៣ ករណីបានកើតមានឡើង ។ តួលេខនេះ បានបង្ហាញថាអត្រានៃអំពើឃាតកម្មបានកើនឡើងចំនួន ៩,៦ ភាគរយបើប្រៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ។

ឆ្នំា២០១៨ត្រូវបានចាត់ទុកថា ជាឆ្នំាដែលប្រទេសមិកស៊ិកកូ ជួបប្រទះនូវអំពើហឹង្សាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានអំពើឃាតកម្មដល់ទៅ ៣៣.៥០០ ករណី ។

ការកើនឡើងនូវអំពើហឹង្សានេះ គឺផ្ទុយទៅនឹងការអះអាងរបស់ ប្រធានាធិបតីរបស់ប្រទេសមិកស៊ិកកូលោក អង់ដ្រេ ម៉ានូអែល ឡូប៉េអូប្រាដ័រ ដែលបាននិយាយថា អំពើឃាតកម្ម គ្មានការកើនឡើងទេក្នុងពេលដែលគាត់បានឡើងធ្វើជាប្រធានាធិបតីតំាងពីខែ ធ្នូ ឆ្នំា ២០១៨ មក ។​

អត្ថបទ ឆាយ វីកាល
ប្រភព អាអេហ្វប៉េ ​(២២.០៤.១៩)​