តារាកំប្លែងឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីភ្លូកទឹកភ្លូកដីក្នុងប្រទេសអ៊ុយក្រែន

អ៊ុយក្រែន៖ ​តារាកំប្លែងដ៏មានប្រជាប្រិយភាព បានឈ្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះដើម្បីជ្រើសរើសប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោកវ៉ូឡូឌីមៀ យ៉េឡិនស្គី អាយុ ៤១ ឆ្នំា បានយកជ័យជំនះ លើប្រធានាធិបតីដែលកំពុងកាន់តំណែងលោក ប៉េត្រូ ប៉ូរ៉ូសិនកូ ដែលកន្លងមកបានព្យាយាមបង្រួបបង្រួមប្រជាជនអ៊ុយក្រែន ដើម្បីបង្ហាញថាលោកគឺជាអ្នកដែលប្រឆំាងនឹងការឈ្លានពានរបស់ប្រទេសរុស្សី ។

តារាកំប្លែង ដែលឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះគ្មានបទពិសោធន៍ធ្វើនយោបាយឡើយ ហើយគាត់ទទួលបានចំនួនឆ្នោត ៧៣​ ភាគរយក្នុងពេលដែលប្រធានាធិបតីដែលកំពុងកាន់តំណែង ទទួលបានតែ ២៥​ ភាគរយប៉ុណ្ណោះ ។

ថ្លែងទៅកាន់អ្នកគំាទ្ររបស់គាត់ តារាកំប្លែងដែលឈ្នះឆ្នោតរូបនេះ បាន សន្យាថា​គាត់នឹងមិនឲ្យប្រជាជនអ៊ុយក្រែន អស់សង្ឃឹមឡើយ ។​​​​

អត្ថបទ ឆាយ​វីកាល

ប្រភព រ៉យតឺ (២២.០៤.១៩)