ខេត្តកំពង់ចាម ប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០ ២០២២

វិទ្យុជាតិកម្ពុជា​៖​

ខេត្តកំពង់ចាម បានបើក កិច្ចប្រជុំ ស្ដីពីការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត និងប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០ ២០២២។


កិច្ចប្រជុំនេះស្ថិត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ស្រុក ក្រុងទាំង ១០ នាយក នាយករងរដ្ឋបាល ស្រុកក្រុង ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ប្រមាណជា ១៣០នាក់។


កិច្ចប្រជុំនេះមានគោលបំណង រៀបចំឯកសារនិងព័ត៌មាននានាពាក់ព័ន្ធទៅនឹងការកសាងផែនការអភិវឌ្ឍន៍ខេត្តនិងការផ្សព្វផ្សាយ អំពីការចាប់ផ្ដើមដំណើរការរៀបចំផែនការអភិវឌ្ឍន៍ខេត្តដល់អ្នកពាក់ព័ន្ធឲ្យបានយល់ដឹង និងបានចូលរួមក្នុងដំណើរការនៃការរៀបចំនិងការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគរបស់ខេត្តដើម្បីធ្វើជា ធាតុចូលនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត គម្រោងថវិកាប្រចាំឆ្នាំនិងកម្មវិធីវិនិយោគរបស់ខេត្ត៕