ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានថាសម្តេចតេជោ​ហ៊ុន សែន បានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋយេីងគ្រប់ទិសទី​

វិទ្យុជាតិកម្ពុជា៖ដោយលោកលឹមតុងហួត៖

ក្នុងឱកាសអញ្ជើញើជួបសំណេះសំណាលសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៩ឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតំណាងរាស្រ្តប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមានៈសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍កែគឹម

យ៉ានបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋយេីងគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយឡេីយហេីយបញ្ហាគ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជាដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនិងសុំស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សាខាអនុសាខាកាកបាទក្រហមកម្ពុជាឱ្យជួយតាមដានបញ្ហាគ្រោះធម្មជាតិនេះដេីម្បីអាចជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយនឹងការគិតគូរសុខទុក្ខឯកឧត្តមនាយឧត្តសេនីយ៍កែគឹមយ៉ានបាននាំយកអំណោយរបស់សាខាកាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យចែកជូនប្រជាពលរដ្ឋ៣២៧គ្រួសារដោយក្នុង១គ្រួសារទទួលបានឃីត១

រួមមាន

.អង្ករ២៥គីឡូត្រីខ១០កំប៉ុងមី១កេសប្រេងឆា១លីត្រទឹកសុីអុីវ៣ដបនំធុង១ធុងទឹកសុទ្ធ១កេសមុង១សារុង២ក្រម៉ា១ភួយ១ថវិកា៥ម៉ឺនរៀល

ជាមួយគ្នានេះដែរឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ានបាននាំយកអំណោយផ្ទាល់ខ្លួនឧបត្ថម្ភជូន​ :

.ឧបត្ថម្ភដល់កងកម្លាំង៤អង្គភាពនូវមីចំនួន២៤០កេសថវិកាចំនួន៩លានរៀល

.សាលាបឋមសិក្សាតាបែន១លានរៀល

.មណ្ឌលសុខភាពថវិកា១លានរៀល

.យុវជនកាកបាទក្រហមថវិកា៥០មុឺនរៀល

.ឧបត្ថម្ភដល់ក្រុងសិរីសោភ័ណក្រុងប៉ោយប៉ែតស្រុកភ្នំស្រុកស្រុកអូជ្រៅស្រុកម៉ាឡៃស្រុកមង្គលបូរីក្នុង១ស្រុកៗទទួលបានថវិកា១លានរៀល

.ឧបត្ថម្ភស្រុកស្វាយចេកថវិកា២លានរៀល

.ឧបត្ថម្ភឃុំតាបែនថវិកា១លានរៀល

និង៨.ឧបត្ថម្ភសង្គ័សីជាង៦ពាន់សន្លឹក៕