ជាងមួយឆ្នាំហេីយ​ នៅតែមានអ្នកជិះបញ្រ្ចាស់សួនច្បារ និង រង្វង់មូលវិមានឯករាជ្យ ទោះបីមានការចាំស្ទាក់ចាប់ពីកងកម្លាំងរាល់ថ្ងៃក៏ដោយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានអះអាងថា រហូតមកដល់ពេលនេះ មានរយៈពេលជាងមួយឆ្នាំហើយ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ជាប្រចាំ ដើម្បីអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុង
សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

មន្ត្រីដដែរ បានបញ្ជាក់ថា ទោះបីជាមានការដាក់កម្លាំងប្រចាំការចាំស្ទាក់ចាប់រាល់ថ្ងៃក្តី ក៏នៅតែមានអ្នកជិះបញ្ច្រាស់ទិសចរាចរណ៏ និងចាប់បានរាល់ផងដែរ ។

ជាក់ស្តែង នៅថ្ងៃទី២០ ខែមេសា
ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ កម្លាំងបានធ្វើការឃាត់ម៉ូតូចំនួន០៥ គ្រឿងដោយបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំ ណែនាំបន្តតាមនីតិវិធី ។