នគរបាល ចរាចរណ៍ផ្លូវគោគខេត្តស្ទឹងត្រែងក្រើនរំលឹក ឱ្យប្រជាពលរដ្ឋ បង្កើនការគោរពច្បាប់ចរាចរណ៍

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

សមត្ថកិច្ច នគរបាល ចរាចរណ៍ផ្លូវគោគខេត្តស្ទឹងត្រែងក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការគោរពច្បាប់ចរាចរណ៍ ពិសេសម្ចាស់រថយន្តធ្វើអាជីវកម្ម ដឹក អ្នកដំណើរបញ្ឈប់ ការផ្ទុកទំនិញសំពីងសំពោង ដែលងាយនិងបង្កគ្រោះថ្នាក់ចរាចរណ៍ ។


ក្នុងសកម្មភាពត្រួតពិនិត្យជាតិអាកុលអ្នកធ្វើចរាចរណ៍តាមដងផ្លូវពេលយប់ក្នុងខេត្តស្ទឹងត្រែង នៅចុងសប្តាហ៍នេះលោក ឧត្តមសេនីយ៍ត្រីអូតស៊ីវុត្ថាស្នងការរងនគរបាលខេត្តស្ទឹងត្រែងទទួលដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖ទៅបី បុណ្យចូលឆ្នាំកន្លងផុតទៅក៍ដោយតែ បងប្អូនបើកបរ ត្រូវបង្កើនការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ លោកបន្តថា៖ការគោរពច្បាប់បានល្អយើងនឹងធានាសុវត្ថិភាពដល់អ្នករួមដំណើរ ដូចនេះម្ចាស់រថយន្ត មិនត្រូវផ្ទុកទំនិញហូសកំណត់ ឬយានជំនិះ ផ្សេងៗត្រូវឲ្យមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ប្រកបដោយ សុវត្ថិភាព- ដូចជាហ្វ្រាំង -កញ្ចក់- ចង្កូត- កង់- ភ្លើងចង្កៀង- កៅអី អង្គុយជាដើម។


លោក វរសេនីយ៍ត្រី តិ វុទ្ធី នាយរងផ្នែកចរាចរណ៍ផ្លូវគោគ បានបញ្ជាក់ថា៖មួយរយៈ កម្លងមកនេះ សមត្ថកិច្ចបានរឹតបន្តឹងនិងណែនាំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៏បានច្រើន តែនៅមានមួយចំនួនតូចមិនទាន់ចូលរួមនៅឡើយ។លោកថា៖នៅពេលសមត្ថកិច្ចអនុវត្តច្បាប់ដោយធ្វើការផាកពិន័យ បងប្អូនប្រជាពលរដ្ឋចេះតែស្រែកថាប៉ូលីសគ្មានការយោគយល់តែពេលជួបគ្រោះថ្នាក់ពិបាកក្នុងការដោះស្រាយហើយស្តីថាសមត្ថកិច្ចខ្សោយមិនរឹតបន្តឹងច្បាប់ចរាចរណ៍។


លោក ភាព សុធា ម្ចាស់រថយន្តតាក់ស៊ីដឹកអ្នកដំណើរស្ទឹងត្រែង- ភ្នំពេញបានយល់ថា៖ការគោរពច្បាប់ចរាចរណ៏ប្រជាពលរដ្ឋមួយចំនួនអនុវត្តនៅតែចំពោះមុខសមត្ថកិច្ចតែប៉ុណ្ណោះ។ លោកសង្កេតឃើញថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារតែការមិនគោរពច្បាប់និងបើកបរក្នុងពេលស្រវឹងហើយការគ្រោះថា្នក់នេះទៀតសោធ ម្ចាស់រថយន្ត ច្រើនតែរត់ចោលហេតុការណ៍មិនបានទទួលខុសត្រូវ។ លោកគាំទ្រចំពោះការចុះត្រួកពិនិត្យជាតិអាកុលនៅពេលយប់ ព្រោះធ្វើឲ្យយើងទាំងអស់គ្នាបានយល់កាន់តែច្បាស់នូវច្បាប់ចរាចរណ៏ចៀសវាងបានពីការគ្រោះថ្នាក់ ហើយអ្នកដំណើរក៍មានសុវត្ថិភាព សង្គមមានសន្តិសុខល្អ ជាពិសេសអ្នកបរិភោគស្រាបើស្រវឹងកុំបើកបរ។
សូមបញ្ជាក់ថា៖នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រណៃណីជាតិចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្ទឹងត្រែងកើតឡើងចំនួន៣លើកបង្ករបួសស្នាមមនុស្សចំនួន៥នាក់ក្នុងនោះរបួសធ្ងន់៣នាក់ បើគិតជាភាគរយតិចបំផុតដែលបានបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋយើងបើកបរមានការយោគយល់និងអព្យាស្រ័យគ្នាបានច្រើន៕