អគ្គនាយកដ្ឋាន​វិទ្យុជាតិកម្ពុជា​ ប្រជុំមន្ត្រីថ្នាក់ដឹកនាំក្រោមឱវាទ ដេីម្បីត្រួតពិនិត្យការងារកន្លងមក​ និងពង្រឹងការងារដែលត្រូវអនុវត្តបន្ត

វិទ្យុជាតិកម្ពុជា​ ៖​


ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​វិទ្យុជាតិកម្ពុជា​ ដែលដឹកនាំដោយ​ លោក​ជំទាវ​ ឈឹមពៅ​ សុកាន់ឌី​ អគ្គនាយិកា​ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា​ បានកោះ ប្រជុំមន្ត្រីថ្នាក់ដឹកនាំក្រោមឱវាទ​ ដេីម្បីត្រួតពិនិត្យការងារកន្លងមក​ និងពង្រឹងការងារដែលត្រូវអនុវត្តបន្ត។

លោក​ជំទាវ​ ឈឹម​ ពៅ​ សុកាន់ឌី​ បានណែនាំអោយថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន​ ត្រូវពង្រឹងការងារអោយកាន់ខ្លាំងក្លាថែមទៀត​ ជាពិសេស​ ពង្រឹង​ការគោរពវិន័យ​ និងរក្សាសាមគ្គីភាពផ្ទៃក្នុងអោយកាន់តែល្អ​ ។