កុមារចំនួន៥០ម៉ឺននាក់រងផលប៉ះពាល់ដោយអំពើហិង្សានៅប្រទេសលីប៊ី

លីប៊ី៖ មន្រ្តីអង្គការសហប្រជាជាតិបាននិយាយថាកុមារប្រហែល ៥០០.០០០នាក់​ត្រូវទទួលរងផលប៉ះពាល់ដោយអំពើហិង្សានៅទូទាំងភាគខាងលិចនៃប្រទេសលីប៊ីដោយសារ​ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី។

នាយកប្រតិបត្តិអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជា​តិ ហៅកាត់ថាយូនីសេហ្វនិងតំណាងពិសេសរបស់អគ្គលេខាធិការកិច្ចការកុមារបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបានលើកឡើងថាក្នុងចំណោមកុមារទាំងអស់ មានកុមារជិត ១.៨០០ នាក់ត្រូវការការជម្លៀសជាបន្ទាន់ចេញពីតំបន់ដែលស្ថិតនៅតំបន់មានការប្រយុទ្ធគ្នា ។​

មន្រ្តីអង្គការសហប្រជាជាតិទំាងពីររូបបានបន្តទៀតថាអំពើហិង្សានេះបានធ្វើឲ្យកុមារជិត ១.០០០ នាក់ដែលជាជនភៀសខ្លួននិងចំណាកស្រុក​​នៅក្នុងមជ្ឈមណ្ឌល ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ​។

អត្ថបទ ឆាយ​វីកាល
ប្រភព ស៊ិនហួរ (១៩.០៤.១៩)