មន្ទីរវប្បធ៌មនិងវិចិត្តសិល្បៈខេត្តស្ទឹងត្រែង បង្កើត(របាំដាំត្នោត)សម្តែងបង្ហាញមហាជន

វិទ្យុជាតិកម្ពុជា៖ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖

អ្នកជំនាញផ្នែកបេតិកភណ្ឌបានចាត់ទុកដើមត្នោតជាសម្បត្តិមានតម្លៃជាងគេនៅប្រទេសកម្ពុជា ហើយមន្ទីរវប្បធ៌មនិងវិចិត្តសិល្បៈខេត្តស្ទឹងត្រែង បានចងក្រងជា របាំដាំត្នោត ដើម្បីជាសារមួយបំផុសស្មារតីប្រជាពលរដ្ឋឱ្យបង្កើនការស្រឡាញ់ព្រៃឈើ ជាពិសេសរស្រឡាញ់ដើមត្នោតនិងត្រូវនាំគ្នាថែរក្សាក៏ដូចជាដាំបន្ថែមឡើងវិញផងដែរ ។


ក្នុងឱកាសសម្តែង របាំ ដាំត្នោត បង្ហាញមហាជននៅខេត្តស្ទឹងត្រែង លោកស្រី ញើត សារឿនប្រធានស្តីទីមន្ទីរវប្បធ៌មនិងវិចិត្តសិល្បៈខេត្តបានបញ្ជាក់ថា៖ដើមត្នោតជាអត្តសញ្ញាណបានបង្ហាញពីសម្បត្តិដ៍មានតម្លៃរបស់ខ្មែរយើងនិងផ្តល់ផលប្រយោជន៍គ្រប់បែបយ៉ាងសម្រាប់ការប្រើប្រាស់និងការចិញ្ចឹមជីវិតរបស់មនុស្សគ្រប់គ្នា។ លោកស្រីបន្តថា៖ដោយមើលឃើញអត្ថប្រយោជន៍នេះមន្ទីវប្បធ៌មបានសម្រេចបង្កើតជា(របាំដាំត្នោត) ដើម្បីឱ្យយុវជនជំនាន់ក្រោយជួយថែរក្សានិងដាំឡើងវិញបន្ថែមព្រោះអ្នកកវីនិពន្ធបទចម្រៀងក៍បានចារទុកថា (ត្នោតខ្មែរថែក្រុងអង្គរ)។


លោកអ៊ន់ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានគាំទ្រចំពោះការបង្កើតឱ្យមានរបាំនេះព្រោះវាជាផលិតផលទេសចរណ៍មួយបែបក្នុងវិស័យវប្បធ៌ម បានរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិស្វែងយល់កាន់តែច្បាស់ ពីសម្បតិធម្មជាតិដែលមាននៅលើទឹកដីកម្ពុជា។


កញ្ញា ស៊ុន ដារ៉ា សិស្សវិទ្យល័យព្រះរាជបូជនីយកិច្ច ដែលអ្នកសម្តែងសិល្បៈរបាំត្នោតបានអះអាងថា៖នេះជារបាំទីបីហើយដែលកញ្ញាបានចូលរួមសម្តែងដូចជារបាំម្នាស់ -របាំត្រីប៉ាសេអី -និងរបាំដាំត្នោតនេះ ដែលមន្ទីវប្បធ៌មបានបង្កើតឡើង។
សូមបញ្ចាក់ថា៖របាំដាំត្នោតបានទទួលចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីប្រឡងផ្នែកសិល្បៈយុវជនថ្នាក់ជាតិទូទាំងប្រទេស នៅមហាស្របរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ខែមិនាឆ្នាំ២០១៩កន្លងមកនិងទទួលបានពាន់រង្វន់ពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕