អ្នកនាំពាក្យព្រឹទ្ធសភាបានអៈអាងថាសមាជិក​​​​​ព្រឹទ្ធ​​​សភាបានចូលរួមដោះ​​ស្រាយ​តម្រូវ​​ការប្រជា​​ពលរដ្ឋ​​ នៅដើមនីតិកាល​​ទី៤

វិទ្យុជាតិកម្ពុជា៖ដោយលោកចេមហួត៖

អ្នកនាំពាក្យព្រឹទ្ធសភាបានអៈអាងថាសមាជិក​​​​​ព្រឹទ្ធ​​​សភាបានចូលរួមដោះ​​ស្រាយ​​តម្រូវ​​ការប្រជា​​ពលរដ្ឋ​​ នៅដើមនីតិកាល​​ទី៤ស្របតាមគោលការណ៍លទ្ធិ​​ប្រជាធិ​​បតេយ្យ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដឹកនាំដោយសម្តេចវិបុលសេនា​​ភក្តីសាយឈុំប្រធានព្រឹទ្ធសភានាព្រឹកថ្ងៃទី១៨ខែមេសាឯកឧត្តមម៉មប៉ុននាងសមាជិកអចិន្ត្រៃយ៍និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា ព្រឹទ្ធសភាកំពុង​​បូកសរុបរបាយការណ៍ទាក់ទងទៅនឹងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនិង​​ការងារចុះមូលដ្ឋាន​​ដើម្បី​​ដាក់ជួនអង្គប្រជុំព្រឹទ្ធសភាពេញអង្គនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩ខាងមុខ។

ឯកឧត្តមបន្តថាជាលទ្ធផលនៃការបំពេញការងារនៅក្នុងចន្លោះសម័យប្រជុំលើកទី២និង​​ទី៣នីតិកាលទី៤ព្រឹទ្ធសភានេះសមាជិកព្រឹទ្ធសភាទាំងអស់បានចុះ​​​តាមមូលដ្ឋានតាមភូមិភាគ​​​​​​​​​នី​​មួយៗ​​ដើម្បីស្វែងយល់ពីទុក្ខលំបាកប្រជាពលរដ្ឋនិងទទួលនូវពាក្យបណ្តឹងព្រមទាំង​​សំណូ​​​ប្រជាពលរដ្ឋទៅអោយរាជរដ្ឋាភិបាលជួយដោះស្រាយដល់ពួកប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

ឯកឧត្តមបានបញ្ជាក់ទៀតថាជាផែនការបន្ទាប់សមាជិកព្រឹទ្ធសភាទាំងអស់ នឹងបន្តស្វែង​​យល់ពីការលំបាក​​​​​របស់​​​​ប្រជាពលរដ្ឋនឹងតម្រូវការនានាដើម្បីព្រឹទ្ធសភា​​ធ្វើអន្តរាគមន៍​​ទៅស្ថាប័ន​​​រាជ​​រដ្ឋា​​ភិបាល​​​​ដើម្បី​​ដោះស្រាយក្នុងគោលដៅជួយលើក​​កម្ពស់ជីវភាព​​ប្រជាពលរដ្ឋឲ្យ​​​កាន់​​តែរីកចំរើននិងស្របតាមគោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។