តួកគីស្វែងរកការធ្វើឱ្យប្រសើរចំណងទាក់ទងពាណិជ្ជកម្ម កម្មជាមួយ អ៊ីរ៉ង់,រិះគន់ទណ្ឌកម្មអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសលោក ម៉េវលុត កាវូសូគ្លូ ( Meblut Cavusoglu ) បាននិយាយពីថ្ងៃពុធថាប្រទេស     តួកគីបានរិះគន់យ៉ាងខ្លាំងការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើប្រទេសអ៊ីរ៉ង់ ដោយស្វែងរកការបង្កើតយន្តការថ្មី ដើម្បីធ្វើឱ្យប្រសើរចំណងទាក់ទងពាណិជ្ជកម្មទ្វេភាគី ។

ថ្លែងនៅឯសន្និសីទកាសែតរួមគ្នាមួយជាមួយសមភាគីអ៊ីរ៉ងរបស់លោក គឺលោកចាវ៉ាដ ហ្សារីហ្វ ( Jabad Zarif ) នោះលោក កាវូសូគ្លូ បាននិយាយថា ការសម្រេចរបស់អាម៉េរិក ដើម្បីចាត់ទុកឆ្មាំបដិវត្តន៍ អ៊ិស្លាមអ៊ីរ៉ង់ថា ជាអង្គការភេរវកម្មមួយនោះ គឺជាទង្វើប្រកបដោយគ្រោះថ្នាក់មួយ ដែលអាចនាំទៅរកការធ្វើឱ្យចលាចលនៅក្នុងតំបន់ ។

លោកបាននិយាយថា ប្រទេសតួកគីបានពាំនាំនូវកង្វល់របស់ខ្លួនយ៉ាងច្បាស់លាស់ដល់ពួកមន្ត្រី អាម៉េរិកក្នុងគ្រប់វេទិកាទាំងអស់ ដែលជាការនិយាយយោងទៅរកទស្សនកិច្ចរបស់រដ្ឋមន្ត្រីរតនាគារ និង       ហិរញ្ញវត្ថុតួកគី លោក បេរ៉ាត អាល់បាយរ៉ាក់ទៅកាន់ក្រុងវ៉ាស៊ីងតោន ដែលទីនោះលោកបានជួបជាមួយ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ និងពួកមន្ត្រីកំពូលៗអាម៉េរិក ។

លោក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រុងអង់ការ៉ា និងតេហេរ៉ង់នឹងរក្សាទុកការ ធ្វើការងារដើម្បីបង្គើត យន្តការថ្មីសំដៅបង្កើតពាណិជ្ជកម្មទ្វេភាគីឱ្យទៅដល់កាលដៅ៣០ពាន់លានដុល្លារប្រហែល៣ដងនៃកម្រិតបច្ចុប្បន្ន  ។

លោក ហ្សារីហ្វ បានទៅដល់ក្រុងអង់ការ៉ាមួយថ្ងៃបន្ទាប់ពីទស្សនកិច្ចរបស់លោកនៅប្រទេសស៊ីរី ដែលនៅទីនោះលោកបានជួបប្រធានាធិបតីស៊ីរី លោក បាសារ អាល់-អាសាដ ( Bashar al.Assad ) នៅមុនកិច្ចចរចាថ្មីមួយដែលគេនឹងធ្វើសប្តាហ៍ខាងមុខនៅប្រទេសការហ្សាក់ស្ថាន ។

លោក ហ្សារីហ្វ បាននិយាយថា លោកនឹងផ្តល់សេចក្តីរាយការណ៍មួយទៅឱ្យប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប អែរ ដូហ្គាន ( Recep Tayyip Erdogan ) អំពីកិច្ចប្រជុំរបស់លោកជាមួយមេ ដឹកនាំស៊ីរីក្នុងក្រុងដាម៉ាស់ ។

លោក ហ្សារីហ្វ បាននិយាយថា ខ្ញុំបានធ្វើកិច្ចប្រជុំយ៉ាងយូរមួយជាមួយប្រធានាធិបតីអាសាដ ក្នុង ប្រទេសស៊ីរីដោយលោកនិយាយបន្ថែមថា អ៊ីរ៉ង់ចង់ជួយក្រុងអង់ការ៉ា និងដាម៉ាស់ឱ្យបង្កើតនូវទំនាក់ទំនងដ៏ល្អ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )