ក្រុមអតីតសិស្សមិត្តភាពកងមាសអញ្ជើញចុះទៅសួរសុខទុក្ខ និងជូនថវិកាចំនួន១លាន៩សែនរៀលដល់លោកគ្រូ គឹម ខេងជូដែលកំពុងមានជម្ងឺជាទម្ងន់

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហោ សេងគ្រី៖

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ក្រុមអតីតសិស្សមិត្តភាពកងមាស បាន អញ្ជើញចុះទៅសួរសុខទុក្ខ និងជូនថវិកាចំនួន១លាន៩សែនរៀលដល់លោកគ្រូ គឹម ខេងជូ អតីត គ្រូ បង្រៀននៅវិទ្យា ល័យសម្ដេចតេជោ ហ៊ុន សែនពាមជីកង ដែលមានជម្ងឺកំពុងស្នាក់នៅគេហដ្ឋាន របស់លោកគ្រូស្ថិតក្នុងរាជធានីភ្នំពេញ។


អស់លោក លោកស្រី នៃមិត្តភាពកងមាស១ក្រុម រួមមាន៖ លោក គិត ឆៃអីម ,លោក លាង ចន្ថា,លោក ហោ សេងគ្រី ,លោក គិត ខេមរារិទ្ធ និងលោកស្រី សុខ ចាន់ណា។
លោកគិត ឆៃអុីមប តំណាងអតីតសិស្សវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនពាមជីកងបានអោយដឹងថាថវិកា ដែលបានជូនដល់លោកគ្រូ គឹម ខេងជូនេះគឺបានមកពីទឹកចិត្តអាណិតស្រឡាញ់របស់អតីតសិស្សគ្រប់ជំនាន់ ដើម្បីតបស្នងសងគុណដល់លោកគ្រូ គឹម ខេងជូ ដែលបានបង្រៀនដល់ក្រុមអតីតសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកង។លោក បានអោយដឹងទៀតថាការផ្ដល់ថវិការបស់អតិតសិស្សមិត្តភាពកងមាសជូនដល់លោកគ្រូនាពេលនេះគឺជាលើកទី២ បន្ទាប់ពីលើក ទី១កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បាន អញ្ជើញចុះទៅសួរសុខទុក្ខ និងជូនថវិកាដល់លោកគ្រូ ដែលមានជម្ងឺធ្ងន់ចំនួន២នាក់នៅគេហដ្ឋាន របស់លោកគ្រូផ្ទាល់ស្ថិតនៅភូមិ ថ្មី ឃុំ រកាគយ និងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពុងចាម។ថវិការួមរបស់មិត្តភាពកងមាសបានឧបត្ថម្ភលោកគ្រូ៖
-ជូនលោកគ្រូ ស៊ុន បុិនលី មានចំនួន ១លានរៀលនិង-ជូនលោកគ្រូ ទួន ងួនហេង ចំនួន ១លានរៀល ។លោកបានអោយដឹងទៀតថាលោកគ្រូទាំងបីនាក់បានចូលនិវត្ត ជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះលោកគ្រូបានធ្លាក់ខ្លួនឈឺជាទម្ងន់ ពិសេសលោកគ្រូ ទួន ងួនហេង មានជម្ងឺរហូតបាត់បង់ការចងចាំនិងកាយសម្បទាដើរមិនរួច។
លោកគ្រូ គឹម ខេងជូ ដែលកាយសម្បទាដើរមិនរួចដែរនោះ
បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់សមាជិកសមាជិការមិត្តកងមាស ទាំងអស់ដែលបានចាត់តំណាងមកសួរសុខទុក្ខខ្ញុំដល់ផ្ទះនិងបានឧបត្ថម្ភទឹកប្រាក់ចំនួនមួយលានប្រាំបួនសែនរៀល ។
លោកគ្រូ ស៊ុន បុិនលីមានប្រសាសន៍ថា៖លោកគ្រូសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់សមាជិកសមាជិការមិត្តកងមាស ទាំងអស់ដែលចាត់តំណាងមកសួរសុខទុក្ខខ្ញុំដល់ផ្ទះនិងបានឧបត្ថមទឹកប្រាក់ចំនួនមួយលានរៀលថែមទៀត។ជាមួយនោះក្មួយស្រី លី ជោតវណ្ណក៏បានឧបត្ថមបន្ថែមចំនួនហាសិបដុល្លាទៀតលោកគ្រូសូមជូនពរប្អូនៗក្មួយៗសិស្សទាំងអស់ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
កូនរបស់លោកគ្រូ ទួន ងួនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះមិត្តភាពកងមាស ដែលបានឆ្លៀតឱកាសដ៏មានតម្លៃចុះមកសួរសុខទុក្ខ និងជូនថវិកាចំនួន១លាន ដល់ឪពុករបស់ខ្ញុំ ខ្ញុំសូមបួងសួងវត្ថុស័កសិទ្ធក្នុងលោកជួយឲ្យមិត្តភាពកងមាសជួបប្រទះតែសេចក្តីសុខ និងជោគជ័យជារៀងរហូត ។
ជាមួយនេះដែរ លោក គិត ឆៃអុីម គាត់សូមសំដែងនូវការគោរពកោតសរសើរ នូវទឹកចិត្តសប្បរសរបស់មហាមិត្ត នៃមិត្តភាពកងមាសទាំងអស់ ដែលបានជួយឧបត្ថម្ភថវិកា ជូនដល់លោកគ្រូ ដែលកំពុងមានជម្ងឺជាទម្ងន់ ។
ក្នុងឱកាសឆ្នាំថ្មីនេះ សូមជូនពរមហាបវរដល់ មហាមិត្តទាំងអស់ ឲ្យទទួលនូវពុទ្ធពរ៤ប្រការ គឺ អយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕