សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីនៅភូមិគ្រឹៈតាខ្មៅ ខេត្តកណ្តាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស កំពុងត្រៀមទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤មេសា ក្នុងពេលដ៏ខ្លីខាងមុខ នៅព្រឹកថ្ងៃ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រ កម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រូសារ ទាំង អស់ បានអនុញ្ញាតិឲ្យក្រុមសិល្បៈ មហាជនរបស់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ បាន ចូល រួមសំដែង របាំ ត្រុដិ ប្រពៃណី ខ្មែរ នៅភូមិគ្រឹៈសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជានិម្មិត រូប នៃការ ដេញ ឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និង ដើម្បី ទទួលមកវិញនូវការប្រសិទ្ធពរ ជ័យបវរមហា ប្រសើរក្នុង ឆ្នាំថ្មី ដែល ពិធី នេះមាន អាយុ កាល ជាយូរណាស់មក ហើយ នោះ។


នៅក្នុងពិធីនោះដែរ សម្តេច តេជោ នាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញ នូវស្នាម ញញឹម ដោយ សេចក្តី សោម នស្ស រីករាយ ជា មួយ និងមោទនភាពនៃការដឹកនាំប្រទេស ទទួលបាននូវសុខសន្តិភាព និង ការអភិវឌ្ឍ រីក ចំរើនលើគ្រប់ វិស័យ ចាប់តាំងពី ទីក្រុងរហូតដល់ជនបទ។ យើងទាំងអស់គ្នាពិតជាមើលឃើញ ហើយ ថា ក្នុង រយៈ ពេល ជាង ៤០ឆ្នាំ បន្ទាប់ពីការដូល រលំទៅ នៃរបបប្រល័យពូជសាសន៍ ពិសេសក្នុងរយៈ ពេល ជាង២០ឆ្នាំ បន្ទាប់ពីកម្ពុជា ទទួល បាន នូវ សុខសន្តិភាព យ៉ាងពេញ លេញ តាមរយៈ ការ ដាក់ចេញនូវ នយោ បាយ ឈ្នះ ឈ្នះ របស់សម្តេច អគ្គមហា សេ នា បតី តេ ជោ ហ៊ុន សែន កម្ពុជារក្សាបាន នូវ សុខសន្តិភាព ស្ថិរ ភាព នយោ បាយ ការគ្រប់ គ្រង ម៉ាក្រូសេដ្ឋកិច្ចបាន យ៉ាង រឹង មាំ ការ ជំរុញ កំណើន សេដ្ឋ កិច្ច ឈាន ដល់កំរិត ខ្ពស់ ការ កាត់ បន្ថយភាពក្រីក្រ  ការជំរុញឲ្យមានសេដ្ឋកិច្ច បើក ចំហ ពិ សេស អំណោយ ផល ដល់ ការវិនិយោគ និង ការ ធ្វើ អាជី វ កម្ម។ ជាមួយ និងការដាក់ចេញនូវ យុទ្ធ សាស្រ្ត ចតុកោណ ដំ ណាក់ កាល ទី៣ របស់ រាជ រដ្ឋាភិបាល បាន ផ្តោត ការយក ចិត្តទុកដាក់ លើការពង្រឹងសេវា សាធារណៈ និងការ ពង្រីក សមិទ្ធ ផល ខាង ផ្នែកសង្គមកិច្ច ដើ ម្បី កសាង កម្ពុជា មួយ ដែល មានកោសិកាផ្សារ ភ្ជាប់គ្នា មាន ការ អប់រំខ្ពស់ មានកំណើន សេដ្ឋ កិច្ច ប្រកប ដោយ និរន្តរ ភាព និងបង្កើតការងារ សម្រាប់យុវជន កម្ពុជា ជា ពិសេស ដើម្បីដណ្តើមប្រៀបឈ្នះ នៅក្នុង ការ ធ្វើ សមា ហ រណកម្ម ចូល ក្នុង សហគមន៍អាស៊ាន កាលពីឆ្នាំ ២០១៥កន្លងទៅ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ពោលគឺ ចាប់តាំងពី ក្រោយ វិបត្តិហិរញ្ញ វត្ថុឆ្នាំ ២០០៨-២០០៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងប្រកបដោយ កិត្តិ បណ្ឌិត របស់ សម្តេច អគ្គ មហា សេនា បតីតេជោ ហ៊ុន សែន សេដ្ឋកិច្ចកម្ពុជាត្រូវបាន ស្តារ ឡើងវិញ និងកំពុងរីកលូត លាស់ ជាប់ជា ប្រចាំគឺ ក្នុង រយៈ ពេល ៣ឆ្នាំចុង ក្រោយនេះ កំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ជាង៧%ក្នុង១ឆ្នាំ ពិសេស ក្នុងឆ្នាំ២០១៨កន្លងមកនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានកំណើន រហូតដល់៧,៥%។ តាមរយៈនយោ បាយ បើក ទូលាយ របស់ខ្លួន កម្ពុជា កំពុង តែទទួល បាន នូវ ភាព ជឿនលឿន ក្នុងការទាក់ ទាញការវិនិយោគ ជាក់ស្តែង ការ វិនិ យោគ ដោយ ផ្ទាល់ពីបរទេស។ ជាមួយ និង ការកើនឡើងនៃការវិនិយោគ កំណើន នៃសេចក្តីត្រូវការលើ ការងារ របស់ យុវវ័យ មាន ការ កើនឡើងពី២សែននាក់ដល់ ៣សែន នាក់ និងបន្តកើន ឡើង ជាបន្តទៅទៀត។ លើសពី នេះទៅ ទៀត ឆ្នាំ ២០១៣ កន្លង ទៅនេះ កម្ពុជាបាន ស្វាគមន៍ ភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន៤លាន២សែន នាក់ កើន ឡើង ប្រមាណ ១៧,៥%ធៀប នឹង ឆ្នាំ ២០១២ មានប្រមាណ ៣ លាន ៦សែននាក់ ដែលនេះ គឺ ជាការបោះជំហាន ថ្មី មួយ ឆ្ពោះទៅរក គោលដៅឆ្នាំ ២០២០ ដែលយើងត្រូវតែ សំរេច ឲ្យបាននូវចំនួន ភ្ញៀវទេសចរណ៍អន្តរជាតិ រហូតដល់៨លាន នាក់ ក្នុង ១ឆ្នាំ។ តាមរយៈ ការដឹកនាំ ប្រកបដោយ ស្មារតីនៃការទទួល ខុស ត្រូវខ្ពស់របស់ សម្តេចតេជោ នាយក រដ្ឋមន្រ្តី កម្ពុជា កំពុង តែធ្វើ ឲ្យមាន វឌ្ឍន ភាពយ៉ាងខ្លាំង ក្លា ថែមទៀត ដើម្បី ពិពិធកម្មផលិតកម្មនឹង ការ នាំចេញ ដើម្បីឈានទៅ សម្រេច មហិច្ឆតា ប្រែក្លាយ កម្ពុជា ទៅជាប្រ ទេស មាន ចំណូល មធ្យមកម្រិតខ្ពស់ក្នុង ឆ្នាំ២០៣០ នឹងឈានឡើងទៅ ជា ប្រទេស មានចំណូល ខ្ពស់ ក្នុងឆ្នាំ២០៥០។ ជា មួយ នឹងកិច្ចខិតខំប្រឹងប្រែង របស់ សម្តេចតេជោនាយក រដ្ឋ មន្រ្តី ក្នុងការ ស្តារនិង កសាងសេដ្ឋកិច្ច សង្គម កម្ពុជាត្រូវ បាន ធនាគារពិភពលោកវាយតំលៃបញ្ចូលជាក្រុម ប្រ ទេស ដែលមាន កំណើន សេដ្ឋ កិច្ចគួរឲ្យ ស្ញប់ ស្ញែង និងបានធ្វើឲ្យ កម្ពុជា ក្លាយជាប្រទេសមានកំណើនសេដ្ឋ កិច្ច លឿនបំផុតលំដាប់ទី៦ នៅលើពិភព លោក និងក្លាយជា ប្រទេស ទទួល ចំណាត់ថ្នាក់ទី៤ របស់ពិភព លោក ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយ សំរេចគោល ដៅ អភិវឌ្ឍន៍ សហ ស វត្សរ៍២០១៥ ក្នុងការ កាត់បន្ថយ ភាព ក្រីក្រមុនកាលកំណត់។