មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំឲ្យមានការប្រកួតប្រជែង រមណីយ៍ដ្ឋានស្អាត បរិស្ថានល្អ

វិទ្យុជាតិកម្ពុជា៖​ ដោយលោកអ៊ាន​ គឹមហឿន ខេត្តស្ទឹងត្រែង៖

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងលើកទឹកចិត្តឱ្យម្ចាស់ រមណីយដ្ឋានទេសចរណ៍នៅរដូវចូលឆ្នាំខ្មែរប្រពៃណីជាតិនេះបង្កើនការលើកស្ទួយវិស័យទេសចណ៍ឲ្យកាន់តែប្រសើរឡើងដើម្បីធ្វើការប្រកួតប្រជេង ជាមួយខេត្ត ដែលនៅជិតខាងយើង។

លោកអ៊នប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖មន្ទីរបានផ្សព្វផ្សាយដល់គ្រប់សហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែងឲ្យរៀបចំកែលំអរតំបន់រមណីយ៍ដ្ឋាននិមួយៗឲ្យបានល្អទៅតាមស្តង់ដា ដើម្បីមានការប្រកួតប្រជែងជាមួយខេត្តនៅជិតខាងដូចជាខេត្តក្រចេះ-រតនៈគីរី-មណ្ឌលគីរី និងខេត្តព្រះវិហារជាដើម។

លោកបន្ថែមថា៖ក្នុងការប្រកួតប្រជែងគ្នានេះ សហគមន៍ត្រូវគោរពតាមការណែនាំ ដោយរៀបចំឲ្យមានភាពបៃតងស្អាត ភ្ញៀវពេញចិត្តហើយ មន្ទីរទេសចរណ៍នឹងវាយតម្លៃ តាមរយៈការលើកសរសើរពីភ្ញៀវ។

លោក អ៊ូ ឃីហួត ប្រធានសហគមន៍រមណីយ៍ដ្ឋានកោះសុក្រំ ខេត្តក្រចេះបានបញ្ជាក់ថាៈកិច្ចការងារនេះលោកធ្លាប់បានទទួលការណែនាំពីមន្ទីរទេសចរណ៍រួចមកហើយ លោកក៍បានរៀបចំទៅតាមការណែនាំដើម្បីឱ្យការប្រកួតប្រជែងផ្នែកទេសចរណ៍ទទួលជោគជ័យជាពិសេសគ្រប់សេវាកម្មសម្រាប់បំរើភ្ញៀវ។

លោកទូន ថាំង ប្រធានសហគមន៍ទេសចរណ៍ជួរចាប នៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែងអះអាងថា៖នៅពេលនេះលោកបានរៀបចំតូបអង្គុយកំសាន្តបានជា២០០តូបច្រើន ជាងឆ្នាំមុនដើម្បីបំរើសេវាកម្មឲ្យបានល្អ ពេលភ្ញៀវមកលេងមានកន្លែងត្រឹមត្រូវឆ្លើយតបទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍។

លោក ខិត សុវណ្ណ តំណាងឱ្យភ្ញៀវទេសចរជាតិបានគាំទ្រការរៀបចំប្រកបដោយស្តង់ដានេះព្រោះពេលភ្ញៀងមកលែងតែងចង់ឃើញទេសភាពស្អាតពីធម្មជាតិផងនឹងការច្នៃប្រឌិតបន្ថែមផង។

សូមបញ្ជាក់ថាៈនេះជាឆ្នាំទី៣ហើយ ដែលក្រសួងទេសចរណ៍ផ្តើមឲ្យមានការប្រកួតប្រជែងរមណីយ៍ដ្ឋានស្អាតឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមស្តង់ដាហើយសម្រាប់ខេត្តស្ទឹងត្រែងកាលពីឆ្នាំ២០១៨ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយទទួលបានលិខិតបញ្ជាក់ថ្នាក់ក្រសួង ជាសហគមន៍អេកូទេសចរណ៍គំរូរួចមកហើយ៕