ប្រទេសកូរ៉េខាងជើងរៀបចំជួរថ្នាក់ដឹកនំាឡើងវិញក្នុងកិច្ចប្រឹងប្រែងផ្នែកការទូតនិងសេដ្ឋកិច្ច​

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រនេះ ថាប្រទេសកូរ៉េខាងជើងបានតែងតំាងប្រមុខរដ្ឋថ្មីមួយរូប និងនាយករដ្ឋមន្ត្រីថ្មីមួយរូបដែរ
ដើម្បីជំនួសថ្នាក់ដឹកនំាវ័យចំណាស់ពីររូប ដែលទទួលបន្ទុកជាតំណាងឲ្យប្រទេសកូរ៉េខាងជើង
ក្នុងកិច្ចប្រជុំអន្តរជាតិនានា និងក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ។​

លោក ចូ រីយ៉ុង ហេ ត្រូវបានតែងតំាងជាប្រធាននៃគណៈប្រធានសភាប្រជាជនជាន់ខ្ពស់
ក្នុងសម័យប្រជុំរបស់សភាកាលពីថ្ងៃព្រហស្បតិ៍ ជំនួសឲ្យលោក គីម យ៉ុងណំា ។
ឥស្សរជនដែលកាន់តំណែងជាប្រធាននៃគណៈប្រធានសភាប្រជាជនជាន់ខ្ពស់ ជាស្វ័យប្រវត្ត
គឺជាប្រមុខរដ្ឋរបស់ប្រទេសកូរ៉េខាងជើងនិងជាអ្នកតំណាងឲ្យប្រទេសកូរ៉េខាងជើងនៅគ្រប់វេទិកាអន្តរជាតិ ។ ​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១២.០៤.១៩)