លោកឌុយទែរតេទទួលបានការគំាទ្រយ៉ាងច្រើនឡើងវិញបន្ទាប់ពីមានការធ្លាក់ចុះអស់មួយរយៈពេលមក​

ហ្វីលីពីន៖ ចំនួនប្រជាពលរដ្ឋហ្វីលីពីន ផ្តល់ការគំាទ្រដល់ប្រធានាធិបតីរបស់ខ្លួន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេបានកើនឡើងយ៉ាងខ្លំាងវិញធ្វើឲ្យគាត់មានឱកាសច្រើនមុនពេលប្រទេសហ្វីលីពីនរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងខែ ឧសភាខាងមុខនេះបើទោះជាគាត់នៅត្រូវបានគេរិះគន់ថា មានទំនាក់ទំនងជាមួយប្រទេសចិកក៏ដោយ ។

តាមការស្ទង់មតិរបស់ ស្ថាប័នក្នុងស្រុកមួយ បានបង្ហាញថា លោកឌុយទែរតេ ទទួលបានចំនួនគំាទ្រ៧៩ ភាគរយ គិតមកដល់ដំណាច់ខែ មីនា នេះ គឺកើនពីចំនួន ៧៤ ​ភាគរយ កាលពីខែ ធ្នូ ឆ្នំា ២០១៨ ។ចំនួនអ្នកដែលសម្តែងការមិនពេញចិត្តចំពោះលោកឌុយទែរតេ បានធ្លាក់មក ១៣ ភាគរយវិញ ។

ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងប្រទេសហ្វីលីពីន ក្នុងខែឧសភា ត្រូវបានគេមើលឃើញថា
ជាការបោះឆ្នោតប្រមូលមតិ ពីការគ្រប់គ្រងប្រទេសរបស់លោកឌុយទែរតេ ក្នុងរយៈពេល បីឆ្នំា ដំបូង ។
កាតគ្រប់គ្រងរបស់លោកឌុយទែរតេ មានភាពល្អក់កករ ដោយសារការបង្ក្រាបដ៏ឃោរឃៅ
លើអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន ការអនុវត្តនយោបាយការបរទេសងាកទៅរកប្រទេសចិន
និងការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសហ្វីលីពីណ ។​

អត្ថបទ ឆាយ វីកាល
ប្រភព អេប៊ីស៊ីញូវ (១២.០៤.១៩)