មន្ទីរពេទ្យក្នុងប្រទេសស៊ីរីពោរពេញដោយកុមារនិងស្ត្រីដែលត្រូវរបួសក្រោយក្រុមអាយស៊ីសបរាជ័យ

ស៊ីរី៖ ការប្រយុទ្ធគ្នាយ៉ាងខ្លំាងរវាងទ័ពដែលក្រុមចំរុះគំាទ្រ ជាមួយនឹងក្រុមយុទ្ធជនរបស់រដ្ឋឥស្លាមហៅកាត់ថា អាយស៊ីស នៅទីតំាងចុងក្រោយរបស់ក្រុមអាយស៊ីសនៅតំបន់ភាគខាងកើតប្រទេសស៊ីរីបានធ្វើឲ្យមនុស្សចំនួនជាង ៦០.០០០នាក់រត់គេចខ្លួន ហើយធ្វើឲ្យមន្ទីរពេទ្យក្នុងតំបន់នោះពោរពេញដោយអ្នករបួស ដែលភាគច្រើនជាកុមារ និងស្រ្តី ។

កងកម្លំាងដែលគំាទ្រដោយសហរដ្ឋអាមេរិក​បានប្រកាស ថាក្រុមអាយស៊ីសត្រូវបានវាយឲ្យបរាជ័យទំាងស្រុងកាលពីខែ​ មីនា បន្ទាប់ពីក្រុមនេះបានបាត់បង់នូវទីតំាងដ៏ធំល្វឹងល្វើយរបស់ខ្លួន ក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ។

តាមរបាយការណ៍របស់ក្រុមជួយសង្គ្រោះ ការទម្លាក់គ្រាប់បែកនិងការប្រយុទ្ធគ្នាយ៉ាងខ្លំាងក្លាដើម្បីកម្ទេចក្រុមអាយស៊ីស បានធ្វើឲ្យបាត់បង់អាយុជីវិត ព្រមទាំងធ្វើឲ្យរបួសប្រជាពលរដ្ឋរាប់មិនអស់។ អ្នកដែលស្លាប់ និងរបួស មានប្រពន្ធ កូន របស់ក្រុមអាយស៊ីស ។​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៩.០៤.១៩)