ការប្រយុទ្ធគ្នាកើតមានឡើងយ៉ាងខ្លំាងក្នុងទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីប៊ី​

លីប៊ី​៖ ​យន្តហោះចម្បំាងមួយគ្រឿង កាលពីថ្ងៃចន្ទនេះបានទម្លាក់គ្រាប់បែកទៅលើអាកាសយានដ្ឋានរបស់ទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ីនៅពេលដែលកងកម្លំាងរបស់ក្រុមស្ថិតនៅប៉ែកខាងកើតប្រទេសកំពុងតែរំកិលខ្លួនសម្រុកចូលទៅក្នុងទីក្រុងទ្រីប៉ូលី បើទោះជាអន្តរជាតិបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាក្នុងសង្គ្រាមមួយដែលកើតឡើងចាប់តំាងពីការដួលរលំរបស់របបមួម៉ា កាដាហ្វី កាលពីឆ្នំា ២០១១ ។

ការបាត់បង់អាយុជីវិត មានចំនួនកើនឡើង ក្នុងការប្រយុទ្ធគ្នាដែលអាចនឹងរំាងស្ទះដល់ការផ្គត់ផ្គង់ប្រេង និងបង្កឲ្យមានការរត់ភៀសខ្លួន ទៅកាន់ទ្វីអ៊ឺរ៉ុប ​ ។ការប្រយុទ្ធគ្នាផ្ទៃក្នុងនេះ ក៏ធ្វើឲ្យបរាជ័យដល់ផែនការរបស់អង្គការសហប្រជាជាតិដែលគ្រោងនឹងរៀបចំឲ្យមានការបោះឆ្នោតមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា រវាងរដ្ឋបាលនៅខាងកើតនិងរដ្ឋបាលនៅខាងលិច ក្នុងប្រទេសលីប៊ី តែមួយ ។​

មន្រ្តីសុខាភិបាលមួយរូបបាននិយាយថា ការប្រយុទ្ធគ្នា នៅប៉ែកខាងត្បូងទីក្រុងទ្រីប៉ូលីធ្វើឲ្យមនុស្សចំនួន ២៥ នាក់ស្លាប់ ក្នុងនោះមានទំាងទាហាន និងជនស៊ីវិលផង និង ៨០ នាក់ទៀតរបួស ។​