ប្រទេសកាណាដាពិចារណាចាត់វិធានការបង្ក្រាបក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមបើសិនជាក្រុមហ៊ុនមិនខិតខំថែមទៀតដើម្បីទប់ទល់នឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោតនោះទេ​

កាណាដា៖ រដ្ឋមន្រ្តីមួយរូបរបស់គណៈរដ្ឋមន្រ្តីប្រទេសកាណាដា បាននិយាយកាលពីថ្ងៃចន្ទនេះ ថាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមធំ ៗ របស់ពិភពលោក នៅមិនទាន់​ជួយប្រទេសកាណាដាឲ្យពេញដៃពេញជើង ក្នុងការបង្ក្រាបការជ្រៀតជ្រែករបស់បរទេស
ក្នុងការបោះឆ្នោតរបស់ប្រទេសកាណាដា នាខែ តុលាខាងមុខ លោករដ្ឋមន្រ្តីនោះបាននិយាយថារដ្ឋាភិបាលប្រទេសកាណដា
អាចនឹងប្រើសិទ្ធិអំណាចក្នុងការគ្រប់គ្រងត្រួតពិនិត្យការផ្សាយរបស់បណ្តាញទំាងនោះ ។

លោករដ្ឋមន្រ្តីរូបនោះ បានលើកឡើងបែបនេះ បន្ទាប់ពីស្ថាប័នចារកម្មមួយក្នុងចំណោមស្ថាប័នចារកម្មទំាងពីររបស់ប្រទេសកាណាដា បាននិយាយថាបរទេសទំនងជាកំពុងត្រៀមព្យាយាមជ្រៀតជ្រែកការបោះឆ្នោត របស់ប្រទេសកាណាដា។

រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសកាណាដា លោកស្រី គ្រីស្ទី ហ្វ្រីឡង់បាននិយាយកាលពីសប្តាហ៍មុនថា លោកស្រីមានការបារម្ភអំពីលទ្ធភាពដែលប្រទេសរុស្សីអាចនឹងជ្រៀតជ្រែកក្នុងការបោះឆ្នោត និងប្រទេសមួយចំនួនទៀតកំពុងប្រឹងប្រែងរំខានដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកាណដា ។​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៩.០៤.១៩)