ប្រមុខរាជរដ្ឋាភិបាលប្រកាសបង្កើនការគ្រប់គ្រងប្រាក់រៀលអោយកាន់តែមានស្ថេរភាព

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ៖

ប្រមុខរាជរដ្ឋាភិបាលប្រកាសបង្កើនការគ្រប់គ្រងប្រាក់រៀលអោយកាន់តែមានស្ថេរភាព សម្រាប់ការចាយវាយរបស់ប្រជាពលរដ្ឋនៅទូទំាងប្រទេស។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីសានវរ័្មន» នៅព្រឹកថ្ងៃទី០៨ខែមេសានេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ការបង្កើនការគ្រប់គ្រងប្រាក់រៀលនេះ ដោយសារតែលំហូរចូលនៃប្រាក់បរទេសនៅតែមានកំណើនខ្ពស់នៅកម្ពុជា។
សម្តេចតេជោបានបង្ហាញថា បញ្ហាដុល្លាររូបនីយកម្មនៅកម្ពុជាពុំមែនកើតចេញពីនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្តែជាការជ្រើសរើសទៅតាមស្ថានភាពទីផ្សារ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីប្រាក់រៀលកម្ពុជានៅតែជារូបិយបណ្ណសំខាន់ពេញនិយមសម្រាប់ការចំណាយប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានៅទូទំាងប្រទេស។«ដុល្លាអាមេរិកបានបន្តហូរចូលក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជាតាមរយៈជំនួញការធ្វើពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោទុនបរទេសដែលជំរុញឱ្យដុល្លារូបនីយកម្ម បានកើនឡើងក្នុងកម្រិតខ្ពស់ រហូតដល់ពេលបច្ចុប្បន្នប៉ុន្តែទន្ទឹមនឹងនេះ ប្រាក់រៀលកម្ពុជានៅតែរូបិយប័ណ្ណបិយវត្ថុសំខាន់ពេញនិយមសម្រាប់ ចំណាយប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ដើម្បីជាបទពិសោធន៍ផង ហើយក៏ដើម្បីស្វែងយល់និងក៏រកដំណោះស្រាយសម្រាប់អនាគតរបស់យើងផងដែរ។វត្តមាននៅរូបិយប័ណ្ណដុល្លាគឺដែលមានខ្លាំងបំផុតនៅក្នុងដំណាក់កាលនៅសម័យអ៊ុនតាក់។ យើងបានដឹងហើយថាអ៊ុនតាក់ បានចំណាយប្រាក់រហូតដល់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ស្វែងរកសន្តិភាពសម្រាប់កម្ពុជា ពេលនោះហើយអ៊ុនតាក់ មិនបានឆ្លងកាត់ជាការប្រើប្រាស់ជាប្រាក់ដុល្លា ដូរជាប្រាក់រៀលដើម្បីបើកឲ្យបុគ្គលិករបស់អ៊ុនតាក់ទេ។ក៏ប៉ុន្តែអ៊ុនតាក់ក៏បាន ប្រើប្រាស់នៅប្រាស់ដុល្លាអាមេរិកបើកត្រង់ទៅឲ្យបុគ្គលិករបស់គេ ហើយបុគ្គលិករបស់គេក៏បានប្រើប្រាស់ប្រាក់ដុល្លានោះត្រង់ទៅនៅជាមួយប្រជាពលរដ្ឋកម្ពុជារបស់យើងចំណុចនេះក៏អាចបង្ហាញឲ្យឃើញ អំពីការចាំបាច់ដែលប្រទេសត្រូវដោះស្រាយលើពិភពលោកនេះ។ ក្នុងពេលនោះក៏មានវត្តមានកងទ័ពបរទេស តើរកត្រូវ វិធីដោះស្រាយបែបណា»៕