កងកម្លាំងអ៊ីរ៉ាក់បានចាប់យកពួកសកម្មប្រយុទ្ធអាយស៊ីសក្នុងប្រតិបត្តិការនៅភាគខាងកើតប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ កាលពីថ្ងៃអាទិត្យកងកម្លាំងអ៊ីរ៉ាក់បានបំផ្លាញទីតាំងរបស់ក្រុមអាយស៊ីសចំនួន៣កន្លែងព្រមទាំងបានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធអាយស៊ីសមួយចំនួនរួមទាំងមេដឹកនាំក្រុមនៅក្នុងខេត្ត ភាគខាងកើតរបស់ប្រទេសអ៊ីរ៉ាក់។

ប្រធានគណៈកម្មាធិការសន្តិសុខនៃក្រុមប្រឹក្សាខេត្តបានប្រាប់ឲ្យដឹងថាស្ថាប័នភ្នាក់ងារសម្ងាត់ដែលគាំទ្រដោយកងទ័ពអ៊ីរ៉ា
ក់បានធ្វើប្រតិបត្តិការដើម្បីវាយប្រហារក្រុមសកម្មប្រយុទ្ធអាយស៊ីសនៅក្នុងតំបន់ដាច់ដោយឡែកពីគ្នាក្នុងខេត្តនោះ។

ប្រធានគណៈកម្មាធិការសន្តិសុខបានបន្តទៀតថាកងទ័ពបានចាប់ខ្លួនសកម្មប្រយុទ្ធមួយចំនួនរួមទាំងមេដឹកនាំក្រុមមួយរូប
ផងដែរ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៨.០៤.១៩)