ប្រទេសរ៉ូវ៉ាន់ដារំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ដោយអំពើប្រល័យពូជសាសន៍កាលពី២៥ឆ្នំាមុន​

រ៉ូវ៉ាន់ដា៖ ប្រទេសរ៉ូវ៉ាន់ដា នៅថ្ងៃអាទិត្យនេះបានចាប់ផ្តើមប្រារព្ធពិធីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលត្រូវបានសម្លាប់ក្នុងអំពើប្រល័យពូជសាន៍ កាលពី២៥ឆ្នំាមុន ដែលមានចំនួន ៨០០.០០០ ​​នាក់ ។ ពិធីរំលឹកដល់វិញ្ញាណក្ខន្ធ មានរយៈពេលបីថ្ងៃ ។
កាលពី ២៥ ឆ្នំាមុន ជនជាតិធ៊ូតស៊ី និង ហ៊ូទូ ដែលប្រកាន់ជំហរកណ្តាល ត្រូវបានសម្លាប់យ៉ាងរង្គាល
ក្នុងរយៈពេល បីខែ ក្នុងប្រទេសរ៉ូវ៉ាន់ដា ។

ការសម្លាប់រង្គាល នេះ ដែលមានរយៈពេល ១០០ ថ្ងៃ បានចាប់ផ្តើមឡើង នៅថ្ងៃទី ៦ ខែ មេសា ឆ្នំា១៩៩៤ក្រោយពេលដែលប្រធានាធិបតីប្រទេសរ៉ូវ៉ាន់ដា លោក យ៉ូវេណាល់ ហាប៊ីយ៉ារីម៉ាណានិងប្រធានាធិបតីប្រទេសប៊ូរ៉ុនឌី លោក ស៊ីព្រីង តារីយ៉ាមៀរ៉ា ដែលទំាងពីរនាក់ គឺជាជនជាតិហ៊ូទូបានស្លាប់ ពេលដែលយន្តហោះរបស់គាត់កំពុងជិះ ត្រូវបាញ់ធ្លាក់នៅពីលើរដ្ឋធានីរបស់ប្រទេសរ៉ូវ៉ាន់ដា ។

អ្នក ដែលបាញ់ទម្លាក់យន្តហោះ នោះ​រហូតមកដល់ពេលនេះ មិនទាន់រកឃើញថា ជាក្រុមណានៅឡើយ ។ ការបាញ់ទម្លាក់យន្តហោះនោះបាននំាឲ្យទាហាន និងក្រុមយុទ្ធជនរបស់រដ្ឋាភិបាលប្រទេសរ៉ូវ៉ាន់ដា ​ដែលជាជនជាតិ ហ៊ួទួ ចាប់ផ្តើម
សម្លាប់ ជនជាតិភាគតិចធ៊ូស៊ី ភ្លាម ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៨.០៤.១៩)