លោកត្រំានិយាយថារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិនឹងលាលែងពីតំណែង

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានសរសេរលើទំព័រទ្វីដធឺរបស់គាត់កាលពីថ្ងៃអាទិត្យថារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ លោក កឺដ នៀលសិន នឹងចាកចេញពីតំណែងរបស់គាត់ ។

ការប្រកាសបែបនេះ បានកើតមានក្រោយពីស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់អាមេរិកបានរាយការណ៍ថា លោករដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិត្រៀមនឹងដាក់ពាក្សសុំលាលែងពីតំណែងរបស់លោកស្រី នៅល្ងាចថ្ងៃអាទិត្យក្នុងពេលដែលលោកស្រីបានជួបជាមួយលោកត្រំា ។

លោកស្រីរដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិអាមេរិកបានសរសេរក្នុងលិខិតសុំលាលែងរបស់គាត់ថា“ទោះជាយើងសម្រេចបានលទ្ធផលល្អប្រសើរក្នុងការកែទម្រង់សន្តិសុខជាតិក៏ដោយក៏នាងខ្ញុំបានកំណត់ថា នេះជាពេលវេលាដ៏សមស្រប ដែលនាងខ្ញុំ ត្រូវដកខ្លួន ហើយ ។នាងខ្ញុំសង្ឃឹមថា រដ្ឋមន្រ្តីថ្មី​នឹងទទួលបានការគំាទ្រពីសភា និងតុលាការ” ។​

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៨.០៤.១៩)