ប្រទេសអង់គ្លេសមានគម្រោងចេញបទបញ្ញត្តគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដើម្បីទប់ទល់នឹងខ្លឹមសារព័ត៌មានដែលនាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួន

​អង់គ្លេស៖ ប្រទេសអង់គ្លេសនៅថ្ងៃចន្ទនេះបានស្នើអនុវត្តច្បាប់ថ្មីសម្រាប់គ្រប់គ្រងសុវត្ថភាពលើបណ្តាញអិនធឺណិត ដែលយោងតាមច្បា់ថ្មីនោះនឹងមានការដាក់ទោសទណ្ឌដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនបច្ចេកវិទ្យានានាបើសិនជាក្រុមហ៊ុនទំាងនោះ មិនបានជួយអតិថិជនរបស់ខ្លួនកុំឲ្យទទួលបានខ្លឹមសារព័ត៌មានដែលនំាឲ្យមានគ្រោះថ្នាក់ដល់ខ្លួន ។

ភាពងាយស្រួល ក្នុងការទទួលបាននូវ ខ្លឹមសារដែលបង្កគ្រោះថ្នាក់ ជាពិសេសក្នុងចំណោមយុវជនបានបង្កឲ្យមានការបារម្ភកាន់តែខ្លាំងឡើង នៅទូទាំងពិភពលោកនិងក្លាយជាប្រធានបទដ៏សំខាន់ក្នុងប្រទេសអង់គ្លេស បន្ទាប់ពីនារីជាសិស្សម្នាក់អាយុ ១៤ ឆ្នំាបានស្លាប់ ដែលតាមសម្តីរបស់ឪពុកម្តាយសិស្សនោះគឺមកពីនាងបានមើលព័ត៌មានតាមប្រព័ន្ធអិនធឺណិត ដែលនិយាយពីបញ្ហាបាក់ទឹកចិត្តនិងការធ្វើអត្តឃាត ។

រដ្ឋាភិបាលរបស់ប្រទេសមួយចំនួនលើសកលលោក កំពុងតែ ខិតខំរកវិធីដ៏ល្អបំផុត ដើម្បីគ្រប់គ្រងខ្លឹមសារនៅលើទំព័រផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាខ្លឹមសារភាគច្រើន ត្រូវបានគេរិះគន់ថាជំរុញឲ្យមានការប្រព្រឹត្តអំពើបំពាន ផ្សព្វផ្សាយស្លឹមសារអាសអាភាស និងជះឥទ្ធិពលឬក៏រៀបល្បិចបោកបញ្ឆោតអ្នកបោះឆ្នោត ។ ​​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៨.០៤.១៩)