យោធាកូរ៉េខាងត្បូងនិយាយថា បញ្ជាការ អ.ស.ប មានសង្ឃឹមអំពីផ្លូងលំសន្តិភាព DMZ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ — យោធាកូរ៉េខាងត្បូងបាននិយាយពីថ្ងៃព្រហស្បតិ៍ថា បញ្ជាការ អ.ស.ប  មានសង្ឃឹមយ៉ាងខ្លាំងអំពីការបើកផ្លូវលំនៅក្នុងផ្នែកខាងកូរ៉េខាងត្បូងនៃតំបន់គ្មានយោធា (DMZ ) ដែលបានបែងចែកឧបទ្វីបកូរ៉េចាប់តាំងពីការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០ – ១៩៥៣​ ។

វរសេនិយឯក Roh Jae –Cheon អ្នកនាំពាក្យរងក្រសួងការពារប្រទេសរបស់ក្រុងសេអ៊ូលបានប្រាប់សន្និសីទសារព័ត៌មានមួយថា បញ្ជាការ អ.ស.ប មានសង្ឃឹមយ៉ាងខ្លាំងអំពីផែនការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង  ដើម្បីបើកផ្លូវលំសន្តិភាព DMZ នេះ ។

លោក Roh បាននិយាយថា ការយល់ព្រមជាផ្លូវការមួយលើផែនការនេះ នៅមិនទាន់បានធ្វើនៅឡើយទេ ដោយបញ្ជាការ អ.ស.ប ដែលនឹងដោះស្រាយបញ្ហា DMZ  ព្រោះថា សង្គ្រាមកូរ៉េបានបញ្ចប់ទៅជាមួយកិច្ចព្រមព្រៀងយុទ្ធសន្តិភាពមួយមិនមែនសន្ធិសញ្ញាសន្តិភាពទេ។

ផែនការនេះត្រូវបានគេប្រកាសកាលពីថ្ងៃពុធ ដើម្បីបើកផ្នែកមួយនៅខាងផ្នែកកូរ៉េខាងត្បូងនៃ DMZ សម្រាប់ប្រជាជនធម្មតា នៅចុងខែនេះលើមូលដ្ឋានសាកល្បងមួយ ។

ផ្លូវលំសន្តិភាព DMZ នឹងត្រូវគេបង្កើតឡើងនៅក្នុងទីក្រុងព្រំដែន៣ គឺ Goseong , Cheorwon  និង Paju  ដែលមួយៗ ស្ថិតនៅលើផ្នែកភាគខាងកើត, កណ្តាល និងភាគខាងលិចនៃព្រំដែនអន្តរកូរ៉េជាកន្លែងដែលការដកផ្នែកមួយ នៃប៉ុស្តិ៍ឆ្មាំការពារ ហើយនឹងការជីកយកអដ្ឋិធាតុទាហានដែលស្លាប់នៅក្នុងសង្គ្រាម   កូរ៉េ ត្រូវបានគេធ្វើឡើងដើម្បីបន្ធូរបន្ថយនូយភាពតានតឹងយោធា​ ។

ផ្លូវលំសន្តិភាព Goseong ចម្ងាយ ៧,៩ គីឡូម៉ែត្រ ត្រូវបានគេគ្រោងបើកជាដំបូងនៅថ្ងៃទី២៧ ខែ មេសា ប៉ុន្តែគេមិនបានដាក់បញ្ចូលផ្នែក DMZ  ទេ ។ ​ផ្លូវលំ Cheorwon  និង Paju នឹងដាក់បញ្ចូលផ្លូវលំនៅខាងក្នុងផ្នែក DMZ កូរ៉េខាងត្បូង  ។

អ្នកនាំពាក្យរងបានកត់សម្គាល់ថា នឹងមិនមានបញ្ហាសុវត្ថិភាពណាមួយទេ សម្រាប់ភ្ញៀវស៊ីវិលព្រោះថា ការបើកនេះ គឺផ្នែកទៅលើជំនឿទុកចិត្តគ្នាខាងយោធារវាងកូរ៉េខាងត្បូង  និងកូរ៉េខាងជើង បន្ទាប់ពីកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខា កាលពីក្នុងខែកញ្ញា ឆ្នាំកន្លងទៅ​ ។

កិច្ចព្រមព្រៀងយោធាត្រូវបានចុះហត្ថលេខា ដោយប្រមុខការពារប្រទេសរបស់កូរ៉េទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា អ៊ីន នឹងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន កាលពីខែកញ្ញា កន្លងទៅនៅក្រុងព្យុងយ៉ាង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )