ជប៉ុនប្តឹងតវ៉ាជាមួយរុស្ស៊ីរឿងធ្វើសមយុទ្ធយោធានៅក្បែរកោះដែលមានជម្លោះ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា  ឆ្នាំ២០១៩ — ប្រទេសជប៉ុនបានធ្វើការប្តឹងតវ៉ាមួយជាមួយប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍លើការធ្វើសមយុទ្ធ យោធាដែលបានគ្រោងធ្វើនៅក្នុងដែនទឹកក្បែរកោះមួយ នៃកោះទាំង៤ នៅឯនាយតំបន់ភាគខាងជើងបំផុត របស់កោះហុកកៃដូ ដែលត្រួតត្រាដោយរុស្ស៊ីប៉ុន្តែប្រកាសទាមទារដោយជប៉ុន ។

នាយខុទ្ធកាល័យគណៈរដ្ឋមន្ត្រីលោក យ៉ូស៊ីហ៊ីដេ​ ស៊ូហ្គា ( Yoshihide Suga ) បានប្រាប់សន្និសីទការសែតមួយស្តីពីបញ្ហានេះថា សមយុទ្ធនេះមិនអាចទទួលយកបានទេ ព្រោះវានឹងនាំទៅរកវត្តមានយោធារុស្ស៊ីដែលកាន់តែខ្លាំងឡើងនៅលើកោះដែលមានជម្លោះនេះ ។

លោក ស៊ូហ្គា អ្នកនាំពាក្យកំពូលរដ្ឋាភិបាលជប៉ុនបានបញ្ជាក់អះអាងថា ក្រុងតូក្យូបានដាក់បណ្តឹង តវ៉ាមួយជាមួយក្រុងមូស្គូលើការធ្វើសមយុទ្ធនេះ ប៉ុន្តែបាននិយាយបន្ថែមថា រដ្ឋាភិបាលនាយករដ្ឋមន្ត្រីនេះ ព្រមទាំងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ ។

ក្រសួងការបរទេសបាននិយាយថា គេបានជូនដំណឹងដល់ប្រទេសជប៉ុន ពីសមយុទ្ធនេះកាលពីថ្ងៃព្រហស្បតិ៍នេះ ទៅដល់ថ្ងៃទី១២ ខែមេសា នៅក្នុងដែនទឹកខាងកើតកោះគូណាស៊ីរី នៅភាគខាងត្បូង ។

ក្រសួងកិច្ចការបរទេសជប៉ុនមិនទាន់បានបញ្ជាក់អះអាងនៅឡើយទេថា តើសមយុទ្ធដែលគេរាយ ការណ៍ថា នឹងចូលរួមដោយការបាញ់គ្រាប់ពិតនោះ បានចាប់ផ្តើមហើយ ឬ យ៉ាងណានោះទេ ។

កោះដែលនៅជិតបំផុតទៅនឹងកន្លែងដែលសមយុទ្ធនេះត្រូវបានគេគ្រោងធ្វើឡើងនោះ គឺនៅភាគ ខាងត្បូងបំផុតនៃកូនកោះចំនួន៤ ដែលនៅកណ្តាលទៅនឹងជម្លោះទឹកដីមួយរវាងជប៉ុននិងរុស្ស៊ី ។

កោះនេះត្រូវបានគេស្គាល់ថា ជាទឹកដីភាគខាងជើងក្នុងប្រទេសជប៉ុន និង កោះកូរីល នៅភាគខាង ត្បូងនៅក្នុងប្រទេសរុស្ស៊ី ។ ជម្លោះទឹកដីជាច្រើនទស្សវត្សរ៍នេះ បានរារាំងប្រទេសទាំងពីរមិនឱ្យចុះហត្ថលេខាលើសន្ធិសញ្ញា សន្តិភាពមួយក្រោយសង្គ្រាមលោកលើកទី២ ព្រមទាំងបានរារាំងដល់ទំនាក់ទំនងការទូតនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )