ចិនការពារការប្រព្រឹត្តិពិសេសសម្រាប់សមាជិកកំពុងអភិវឌ្ឍន៍នៅក្នុង ​WTO  

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩  —  ក្រសួងពាណិជ្ជកម្ម ( MOC  ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា គោលការណ៍ជាមូលដ្ឋាននៃការប្រព្រឹត្តជាពិសេសនិងផ្សេងគ្នា ( SDT  ) សម្រាប់ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ នៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO ) គេគប្បីការពារ ។

អ្នកនាំពាក្យ កាវ ហ្វេង ( Gao Feng  ) បានប្រាប់សន្និសីទសារព័ត៌មានមួយថា គោលការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងពេញលេញនូវការរាប់បញ្ចូលនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ រាល់ប្រទេសជាសមាជិកមានសិទ្ធិដើម្បីជ្រើសរើសនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេសដោយផ្ទាល់ខ្លួនរបស់ខ្លួន។

កិច្ចព្រមព្រៀង WTO មាន ខ SDT នានាដែលផ្តល់ឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នូវសិទ្ធិពិសេស។ ឧទាហរណ៍ ពួកគេអាចសន្យានូវសម្បទានពន្ធលើទំនិញតិចជាងបណ្តាប្រទេសដែលអភិវឌ្ឍន៍នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ។

ដោយធ្វើអត្ថាធិប្បាយ ស្តីពីហេតុការណ៍ដែលថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ខ្លះបានយល់​ព្រមបោះ បង់ចោលសិទ្ធិ SDT របស់ខ្លួននៅក្នុងកិច្ចចរចា WTO  នោះ លោក កាវ បាននិយាយថា ចិនគឺជាប្រទេស     កំពុងអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ពិភពលោក ព្រមទាំងមានឆន្ទៈទទួលយកនូវកាតព្វកិច្ច ដែលស្របគ្នាជាមួយ កម្រិតនៃការអភិវឌ្ឍ និងសមត្ថភាពដោយផ្ទាល់ខ្លួនរបស់ខ្លួន ។

លោកបាននិយាយថា យើងនឹងរួមដៃគ្នាជាមួយប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ដទៃទៀតនៅក្នុងការការពារយ៉ាងរឹងមាំសិទ្ធិជាមូលដ្ឋានរបស់យើង ។

ដោយលោកនិយាយបន្ថែមថា ប្រទេសសមាជិក​ WTO ទាំងអស់គួរតែគោរពគ្នាទៅវិញទៅមក នឹងធ្វើកិច្ចប្រឹងប្រែងរួមគ្នាក្នុងការជំរុញទៅមុខការធ្វើកំណែទម្រង់ WTO  ទៅតាមមាគ៌ាដ៏ត្រឹមត្រូវនៃលទ្ធិពហុភាគីនិយម  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )