ប្រទេសទួគីនិយាយថាការទិញប្រព័ន្ធការពារកំាជ្រួចពីប្រទេសរុស្សីមិនអាចលុបចោលបានទេ

ទួគី៖ ​រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួគី លោក ម៉េវឡាត់ កាវ៉ូសូគ្លូ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា
ការទិញប្រព័ន្ធការពារកំាជ្រួចធុន​ អេស ៤០០ ពីប្រទេសរុស្សី មិនអាចលុបចោលបានទេ ។

ការសម្រេចចិត្តទិញប្រព័ន្ធការពារកំាជ្រួចធុន​ អេស ៤០០ ពីប្រទេសរុស្សីរបស់ប្រទេសទួគី
ដែលជាសមាជិករបស់អង្គការសន្ធិសញ្ញាមហាសមុទ្រអាល្លង់ទិកខាងជើង ហៅកាត់ថា ណាតូ តំាងពីឆ្នំា
១៩៥២ មកនោះ បានបង្កឲ្យមានស្ថានភាពតានតឹងរវាងប្រទេសទួគី និងសហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិក​ បាននិយាយថា ​ប្រព័ន្ធការពារកំាជ្រួចធុន​ អេស ៤០០ របស់ប្រទេសរុស្សី នេះ
គឺមិនត្រូវជាមួយប្រព័ន្ធកំាជ្រួចរបស់អង្គការណាតូទេ ហើយអាមេរិកបានព្រមានថា
នឹងដាក់ទណ្ឌកម្មប្រឆំាងប្រទេសទួគី បើសិនជាប្រទេសទួគី នៅតែទិញប្រព័ន្ធនោះ ។
ប្រទេសអាមេរិក ចង់ឲ្យប្រទេសទួគីទិញ ប្រព័ន្ធការពារកំាជ្រួចធុន ប៉ាទ្រីយ៉ុតពីអាមេរិក វិញ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៥.០៤.១៩)