ប្រទេសហ្វីលីពីនរឹតបន្តឹងសន្តិសុខបន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅទីក្រុងភាគខាងត្បូងប្រទេស​

ហ្វីលីពីន៖ មន្រ្តីយោធាមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខរបស់ប្រទេសហ្វីលីពីន
បានចាប់ផ្តើមពង្រឹងសន្តិសុខ បន្ទាប់ពីមានការផ្ទុះគ្រាប់បែកកាលពីថ្ងៃពុធនៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង អ៊ីស៊ូឡាន ក្នុងខេត្ត ស៊ុលតង់ គូដារ៉ាតដែលបានធ្វើឲ្យមនុស្សចំនួន ១៨ រងរបួស ។

ក្រុមយោធារបស់ប្រទេសហ្វីលីពីននៅមិនទាន់កំណត់អត្តសញ្ញាណក្រុមដែលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក
និងគោលបំណងនៃការបំផ្ទុះនោះទេ ។ កងកម្លំាងសន្តិសុខ ត្រូវបានដាក់ពង្រាយនៅលើតំបន់មីងដាណាវ ដើម្បីរក្សាសន្តិសុខ និងដើម្បីទប់ទល់នឹងសកម្មភាពវាយប្រហារដែលអាចនឹងកើតឡើងទៀត ។

ជាដំបូង អាជ្ញាធរក្នុងតំបន់នោះ បានសន្និដ្ឋានថា ការផ្ទុះគ្រាប់បែកនេះគឺបង្កឡើងដោយមនុស្សមួយក្រុម ដែលចង់គម្រាមទារប្រាក់ពី ម្ចាស់ភោជនីយដ្ឋាននោះ ។​

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៥.០៤.១៩)