បទយកការណ៍៖ បង្កើនគុណភាពវិស័យព័ត៌មានសម្រាប់មន្ត្រីរាជការជាស្ត្រី គួរមានកម្មវិធី ទស្សនកិច្ចឈ្វេងយល់ប្រចាំឆ្នាំដើម្បីសិក្សាពីបរិយាកាសខាងក្រៅ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការសង្កេតឃើញថា អ្នក​សារព័ត៌មានជាស្ត្រី ទាំង​មន្ត្រីរាជការ និងស្ថាប័នឯកជនមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ កាលដើមឡើយ ការងារ​លើវិស័យសារព័ត៌មានភាគច្រើនគេយល់ថា ជាការងារសម្រាប់តែបុរសៗប៉ុណ្ណោះ ព្រោះវាជា​ការ​ងារ​ប្រ​ឈ​ម​ច្រើ​ន​ទាំងការអនុវត្តការងារ និងនិន្នាការយល់ឃើញរបស់សង្គម។

លោកជំទាវ សុខមុំ និមល អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ដើម្បីជំរុញ និងលើកទឹកចិត្តមន្ត្រីរាជការជាស្ត្រីដែលធ្វើការលើវិស័យសារព័ត៌មាន និងជាការឆ្លៀតឱកាស បានសិក្សាឈ្វេងយល់ពីការអភិវឌ្ឍនៅតាមមូលដ្ឋាន និងបណ្តាខេត្ត ក្រុងផង កាលពីថ្មីៗនេះ គណៈកម្មការ​នារីនៃអគ្គ​នា​​យក​ដ្ឋាន​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានរៀបចំកម្មវិធី ដំណើរទស្សនកិច្ចទៅកាន់ខេត្តកែប និង​ខេត្តកំពតរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០១៩។ក្នុងដំណើរទស្សនកិច្ចនេះដឹកនាំដោយលោកជំទាវ សុខមុំ និមល អគ្គនាយិកា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP សម្របសម្រួលដោយលោកជំទាវ ប្រាក់​ អេលីរតនា ទីប្រឹក្សាក្រសួងព័ត៌មាន ដោយក្នុងឆ្នាំនេះ បាន​ធ្វើ​ដំ​ណើរកម្សាន្តទៅកាន់ខេត្តកែប និងខេត្តកំពត និងមានការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពី ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជ​រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិ​រញ្ញវត្ថុ​ និង​លោក​ជំទាវ និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលបានជួយ​ឧបត្ថម្ភឱ្យនារី​បាន​ធ្វើ​ដំណើរទៅទស្សនកិច្ចនៅឆ្នេរកែប និងរមណីយដ្ឋាន ឋានសួគ៌បូកគោ ដើម្បីសិក្សាឈ្វេងយល់ និងអភិ​វឌ្ឍ​ន៍​ខ្លួនឱ្យសមស្របទៅនឹងជីវភាពរស់នៅរបស់សង្គម ព្រមទាំងដើម្បីបង្កើនចំណេះ​ដឹងទូទៅ ដែលទាក់​ទង​ទៅ​​​នឹ​ង​ជីវភាពរស់នៅ និងធ្វើឱ្យនារី AKP កាន់តែភាពស្និទ្ធស្នាល មានសាមគ្គីភាពគ្នាល្អ និង​ពង្រី​ក​ចំ​ណេះ​ដឹងបន្ថែម ទៀតលើវិស័យព័ត៌មានឱ្យកាន់តែមាន ភាពទូលំទូលាយថែមទៀត។

លោកជំទាវ សុខមុំ និមល អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បាន​មា​ន​ប្រ​សា​សន៍ថា ដំណើរ​ទស្សនកិច្ចនេះនឹងធ្វើឱ្យនារីមានសាមគ្គីភាព និងបាន​លំហែកាយបន្ទាប់ពី​​នឿយហត់ពី​ការ​ងារ ព្រោះថា ពីមួ​យ​ឆ្នាំ​​ទៅមួយឆ្នាំអ្នកសារព័ត៌មានគ្មានថ្ងៃឈប់សម្រាក​នោះទេ។ លោកជំទាវបានប​ញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះជាការសិក្សាឈ្វេងយល់ពីកា​រ​អភិវឌ្ឍ​តាមមូលដ្ឋា​ន​​​​​ដើ​ម្បីពង្រីកចំណេះដឹងលើវិស័យសារព័ត៌មាន”។ លោកជំទាវអគ្គនាយិកា ក៏បានសំណូមពរឱ្យនារីជាអ្នកសារព័ត៌មានទាំងអស់គួរ​បង្កើ​ន​ចំណេះ​ដឹង​លើផ្នែកផ្សេងៗ ព្រោះថា ការធ្វើព័ត៌មានមិនមានធ្វើតែព័ត៌មានតាមព្រឹត្តិការណ៍រាល់ថ្ងៃទេ យើ​​ង​​​​ត្រូវតែមាន​ការបង្កើនចំណេះដឹង គឺចំណេះដឹងទូទៅ ដូចជាតាមដំណើរទស្សនកិច្ចមើលដោយផ្ទាល់ មិន​ថា​តាមសៀវភៅ អីនោះទេគឺត្រូវតែបង្កើនទាំងអស់។

ពាក់ព័ន្ធនឹងការពង្រឹងនូវចំណេះដឹងរបស់អ្នកសារព័ត៌មាននេះដែរ លោកស្រី សាយ សុន អនុប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេសនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា​AKP ក៏ចង់​ឱ្យមានដំណើរ​ទស្ស​ន​​កិច្ចរបស់នារីជារៀងរាល់ឆ្នាំដែរដើម្បីរឹតចំណងសាមគ្គីភាព​ឱ្យ​កាន់តែជិតស្និទ្ធិរវាងនារី និងនារី និង​ចេះ​យ​ល់​​​​យោគ​គ្នាទៅ​វិញទៅមក។ លោកស្រីក៏បាន​សំណូមពរ​ឱ្យប្រធាននាយកដ្ឋានទាំងអស់​នៅ​ក្នុ​​ងអគ្គ​នា​​​យ​​ក​​ដ្ឋាន​ទីភ្នាក់ងារសារព័ត៌​មានកម្ពុជា AKPចូលរួមដំណើរទស្សន​កិច្ចបែប​នេះ សម្រាប់​ឆ្នាំក្រោយៗ​ទៀ​តដើម្បីមានឱកាស ពិភាក្សា គ្នា រកវិធីសាស្ត្រធ្វើយ៉ា​ងណាឱ្យការផលិត​ព័ត៌​មាន​ក្នុង​អគ្គ​នា​យ​ក​ដ្ឋា​ន​ទីភ្នាក់ងារសារព័ត៌មាន របស់យើងកាន់តែដំណើរល្អប្រសើរថែមទៀត។

កំពុងតែបញ្ចេញនូវសកម្មភាព និងកាយវិការរស់រវើកដៃ​កាន់​ក្បា​លមេក្រូបង្ហើរ​សំនៀង ជាច្រើនបទក្នុងរថ​យន្តក្រុង​កំពុង​ធ្វើ​ដំណើ​រ​ឆ្ពោះទៅកាន់ខេត្តកែប លោកស្រី សេង សុវណ្ណនី ប្រធា​ន​កា​​​រិយាល័យ​ព័ត៌មានសេដ្ឋកិច្ចនៃនាយកដ្ឋាន​ព័ត៌មាន​ក្នុង​ប្រទេស ក៏ចង់ឱ្យមានដំណើរ កម្សាន្តប្រចាំឆ្នាំនេះដែរ ពីព្រោះវាជាឱកាសមួយក្នុងការជួបជុំគ្នាផ្ដល់ភាពសប្បាយ រីករាយ រវាងនារី និងថ្នាក់ដឹកនាំនៅក្នុងអគ្គនាយកដ្ឋាន។

លោកស្រីបានឱ្យដឹងថា  ការដើរ​លេង​ជុំគ្នាសម្រាប់នារី​ជា​ប​ទ​​ពិសោធន៍​​ល្អមួយ​ស​ម្រា​​ប់​នារី​​ក្នុង​នាយ​ក​ដ្ឋា​នរបស់យើង​ ដើម្បីបង្ហាញ ការ​រួមសាមគ្គីគ្នា​ប្រកបដោយ​ភាព​ចុះ​​សម្រុង។ ជាមួយគ្នានេះ លោកស្រី​បាន​យល់​​ដឹង ពីបរិបទ សង្គមខាងក្រៅបានច្រើន ដែល​ជា​ផ្នែក​មួយ​​នៃ​កា​រ​​ដុះខាត់ចំ​ណេះដឹង​ឱ្យកាន់​តែភ្លឺ​ស្វាង​ថែ​ម​ទៀត​ក្នុង​កា​រ​​​អភិវឌ្ឍវិស័យសារព័ត៌មាន។

មិនខុសគ្នាប៉ុន្មានឡើយ កញ្ញា ដេន គឹមហ៊ាន អនុប្រធានការិយាល័យ ផែនការគណ​នេយ្យ​នៃមន្ទី​រ​A​K​P​បា​នសម្ដែងនូវការពេញចិត្ត​ក្នុងការបង្កើតកម្មវិធីកម្សាន្តរបស់នារី ព្រោះបាន​ធ្វើ​ឱ្យកញ្ញាជាមន្ត្រីវ័យក្មេង​បាន​ស្គាល់​ចិត្តស្គាល់ថ្លើម​រាប់​អាន​គ្នាដោយភាតរភាពក្នុងរង្វង់គ្រួ​សារការងារ​ក្នុងអគ្គនាយកដ្ឋានទាំ​ងមូលកាន់​តែទូលំ​ទូលាយ​រវាង​មន្ត្រី​ចាស់​និងមន្ត្រីក្មេង។ កញ្ញាបានមើលឃើញពីអត្ថប្រយោជន៍នៃដំណើរកម្សាន្តនេះគឺបានផ្តល់តម្លៃខ្ពស់លើ​ការ​ទំនា​ក់ទំនងគ្នា ​ក្នុ​ង​កា​​រងា​រ​កាន់តែងាយស្រួលក្នុងការសហការគ្នាបង្កើនគុណភាពការងារ។

លោក អ៊ុន រិទ្ធី ប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេសនៃអគ្គនាយក​ដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ទាក់ទងនឹងការស្នើសុំរបស់នារី ឱ្យមានសមាសភាពថ្នាក់ដឹកនាំជាបុរស ចូលរួម​ក្នុងដំណើរ កម្សាន្ដនេះដែរ លោក អ៊ុន រិទ្ធី ប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេសនៃអគ្គនាយក​ដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានមានប្រសាសន៍គាំទ្រចំពោះសំណើរបស់នារីនៅ ក្នុងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន​កម្ពុ​ជា ដែលចង់ឱ្យប្រធាននាយកដ្ឋានទាំងអស់​ចូល​រួមដំណើរកម្សាន្តប្រចាំឆ្នាំរបស់មមន្ត្រីរាជការជានារី។

ការគាំទ្រនេះត្រូវបាន លោក អ៊ុន រិទ្ធី គូសបញ្ជាក់ថា លោកចង់ផ្តល់តម្លៃផ្នែក​យេនឌ័រចំពោះមន្ត្រីរាជការជានារី ហើយនេះក៏ជា ឱកាសមួយដែលប្រធាននាយកដ្ឋាននីមួយៗ អាច​ចែ​ក​​រំ​​លែ​​ក​ប​ទ​​ពិ​សោ​ធ​ន៍​គ្នា​ពីអង្គភាពមួយ ទៅអង្គភាពមួយ បង្កើនភាពរីករាយ និងស្និទ្ធស្នាល ដើម្បីញ៉ាំង​កម្មវិធីដំណើរ​កម្សាន្ត​​​នោះ​​​​កា​ន់​តែ​សប្បាយមួយកម្រិតទៀត។ លោកបានបន្ថែមថា “ ខ្ញុំយល់ថា នេះគឺជាឱកាសដ៏ល្អមួយ ក្នុង​ការជួបជុំគ្នា បង្កើតកម្មវិធីកម្សាន្ដសប្បាយរវាងនារី និងថ្នាក់ដឹកនាំជាបុរសនៅក្នុងអគ្គនាយក​ដ្ឋាន ដើម្បីផ្ដល់ភាពសប្បាយរីករាយផង បង្កើននូវមិត្ដភាព សាមគ្គីភាពឱ្យកាន់តែស្និទ្ធស្នាល ផង បន្ទាប់ពីបានបំពេញការងារនៅតាមអង្គភាពរៀងៗខ្លួនមក”។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌

ជុំវិញការរៀបចំដំណើរកម្សាន្តរបស់មន្ត្រីរាជការជានារីនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍​នៅក្នុងកម្មវិធីអបអរសាទរខួបលើកទី១០៨ ទិវានារី អន្តរជាតិ៨មីនា នៅភោជនីយដ្ឋានទន្លេបាសាក់២​ កាល​ពី​ថ្ងៃ​ទី២៨​ ខែមីនា​ក​ន្ល​ង ទៅនេះដោយ​បានបង្ហាញពេញចិត្តចំពោះនារីក្នុងក្រសួងព័ត៌មានដែលបានរៀបចំដំណើ​រ​កម្សា​ន្តរ​បស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួ​ង​ព័​ត៌​មា​ន នឹងរៀបចំផ្ទះសំណាក់សម្រាប់មន្ត្រី រាជការ ក្រសួងព័ត៌មាននៅលើភ្នំបូកគោដើម្បីកា​ត់​ប​ន្ថ​យការ​ចំណាយសម្រាប់ដំណើរ​កម្សាន្ត​របស់មន្ត្រីរាជការក្រសួងព័ត៌មាននៅឆ្នាំក្រោយៗទៀត។ ឯកឧត្តមបានអះអាងថា រាជរដ្ឋាភិ​បាល​កម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើ​ការ​កំណែ​ទម្រង់ស៊ីជម្រៅឱ្យចំនួនស្ត្រីមានតួនាទីនៅតាមក្រសួង ស្ថាប័ន ទទួលបាន​កំណើន​ខ្ពស់​ជាបន្ត​បន្ទា​ប់។ ទន្ទឹមនេះ ស្រ្ដីបានចូលរួមក្នុងវិស័យនយោបាយ ត្រូវបានការពារក្រោម ប្រព័ន្ធ​ច្បាប់ជាមូលដ្ឋាន និងរស់នៅស្ថិត​ក្រោម​ការធានាដោយធម្មនុញ្ញ សមធម៌ យេនឌ័រ នោះស្ត្រីមានការយល់ដឹងកាន់តែច្រើនឡើងៗ ជាពិសេ​ស​នា​រីនៅក្នុងវិស័យព័ត៌មាន។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំនេះ សមាគមនារីនៃអគ្គនាយកដ្ឋានទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP បានរៀបចំកម្មវិធីដំ​ណើ​រ​​ទៅ​​​ទ​ស្ស​ន​កិច្ច​ឡើងគឺ​ដើ​ម្បី​​ចូលរួមអបអរ សាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ដែ​ល​មាន​ក្រសួង​កិច្ច​ការ នារី​ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ស្ថាន​ភា​ព​​ស្ត្រី​នៅ​ក​ម្ពុ​ជា​បាន​ជ្រើ​ស​​រើសប្រធានបទ ”លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអ​ភិវឌ្ឍន៍​ធន​ធានម​នុ​ស្ស​”​៕

ដោយ គង់ សិរីរ័ត្ន