ចិននិងហ្វីលីពីនសង្ឃឹមថា នឹងបញ្ចប់ឱ្យបានលឿនកិច្ចចរចា COC

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — ប្រទេសចិននិងហ្វីលីពីនបានបញ្ចប់កិច្ចចរចាទ្វេភាគីរបស់ខ្លួន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងនៅទីក្រុងម៉ានិលកាលពីថ្ងៃពុធ ដោយភាគីទាំងពីសង្ឃឹមថា នឹងបញ្ចប់ឱ្យបានលឿនច្បាប់ទូន្មានមួយនៅក្នុង សមុទ្រចិនខាងត្បូង​ ។

សេចក្តីថ្លែងការណ៍ដែលផ្សាយបន្ទាប់ពីកិច្ចចរចានោះនិយាយថា ភាគីទាំងពីរបានរំលឹកឡើងវិញការសន្យារបស់ខ្លួន ដើម្បីធ្វើការអនុវត្តឱ្យបានពេញលេញនឹងមានប្រសិទ្ធភាពសេចក្តីប្រកាសឆ្នាំ ២០០២ ស្តីពីការប្រព្រឹត្តិរបស់ភាគីនានា នៅក្នុងសមុទ្រចិនខាងត្បូង នឹងបានព្រមព្រៀងគ្នាថែរក្សានូវកម្លាំងចលករ ជាវិជ្ជមាននៃកិច្ចចរចាឆ្ពោះទៅរកការបញ្ចប់ឱ្យបានលឿន នៃច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូង ដែលផ្អែកលើការមូលមតិគ្នា​ ។

ចិន និងហ្វីលីពីន បានកោះធ្វើកិច្ចប្រជុំលើកទី៤ នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ( BCM  ) ស្តីពីសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ នៅក្រុងម៉ានិលដែលដឹកនាំរៀងៗខ្លួន ដោយអនុរដ្ឋមន្ត្រីការបរទេសលោក កុង សួនយូ ( Kong Xuanyou  ) ខាងភាគីចិន​នឹងអនុរដ្ឋមន្ត្រីកិច្ចការបរទេសលោក Meynardo LB .Montealegre នៃការិយាល័យកិច្ចការអាស៊ី និង ប៉ាស៊ីហ្វិក នៅខាងភាគីហ្វីលីពីន ។

សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំងពីរបានបញ្ជាក់អះអាងនូវសារសំខាន់នៃ BCM ថា ជាយុត្តាធិការសម្រាប់ការសន្ទនាគ្នា ដែលបានបង្កើនឡើងនិងជាទៀតទាត់ ។ ភាគីទាំងពីរក៏បានកត់សម្គាល់ផងដែរ នូវសារសំខាន់នៃ BCM  ថា ជាវេទិកាមួយសម្រាប់ការអនុវត្តនូវវិធានការ ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក ។

ភាគីទាំងពីរក៏បានអះអាងឡើងវិញផងដែរនូវសារសំខាន់នៃការថែរក្សានឹង ជំរុញសន្តិភាពនិងស្ថិរភាពថ្នាក់តំបន់ , សេរីភាព នៃការធ្វើនាវាចរ និង ហោះរំលង​នៅពីលើសមុទ្រចិនខាងត្បូង  ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនគ្នាផងដែរ ស្តីពីការអភិវឌ្ឍប្រេង និងឧស្ម័ន ។ ភាគីទាំងពីរក៏បានទទួលស្គាល់ផងដែរនូវសារសំខាន់នៃវេទិកាពហុភាគីបំពេញ បន្ថែមដទៃទៀតដែលរួមមានទំនាក់ទំនងសន្ទនាគ្នាអាស៊ាន  – ចិន , វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំកំពូល​អាស៊ីខាងកើត នៅក្នុងការជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ កិច្ចប្រជុំលើកទី៥ របស់ BCM  នឹងធ្វើនៅក្នុងប្រទេសចិន ក្នុងឆមាសទី២ នៃឆ្នាំ២០១៩  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )