យោធាអ៊ីរ៉ាក់ស្នើផ្តល់រង្វន់២៥លានដុល្លារសម្រាប់ព័ត៌មាន ដែលនាំ ទៅដល់ការចាប់ខ្លួនមេដឹកនាំកំពូល IS

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — មន្ត្រីក្នុងស្រុកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា កាលពីថ្ងៃពុធ យោធាអ៊ីរ៉ាក់បានទម្លាក់ ខិតប័ណ្ណលើរដ្ឋាធានីរ៉ាម៉ាឌី ខេត្តអានបារ ដោយស្នើផ្តល់រង្វាន់មួយសម្រាប់ការស៊ើបការណ៍សម្ងាត់អំពី លោក អាប៊ុយបាក្រ អាល់ បាកដាឌី ( Abu Bakr al- Baghdadi )    មេដឹកនាំកំពូលរដ្ឋអ៊ិស្លាម ( IS ) ។

ដោយផ្តល់ឱ្យនូវខ្សែទូរស័ព្ទពិសេសចំនួនពីរនៅលើ Whats App នោះខិតប័ណ្ណនេះ បាននិយាយថា មេដឹកនាំដឹក Daesh (ក្រុម IS)នឹងពួកយុទ្ធជនរបស់គាត់បានលួចដីរបស់លោក នឹងបានសម្លាប់ប្រជាជនរបស់ លោកហើយឥឡូវគាត់កំពុងលាក់ខ្លួនយ៉ាងមានសុវត្ថិភាពចេញផុតពីការស្លាប់នឹងការបំផ្លិកបំផ្លាញ ដែលគាត់បានសាបព្រោះ ។ ជាមួយសេចក្តីរាយការណ៍ចារកម្មរបស់លោក លោកអាចធ្វើការសងសឹក ។

ខិតប័ណ្ណនោះស្នើផ្តល់ប្រាក់២៥លានដុល្លារសម្រាប់អ្នកណាមួយ ដែលបានផ្តល់ព័ត៌មាននាំទៅដល់ការចាប់ខ្លួនអាប៊ុយបាក្រ អាល់-បាកដាឌី ។

កាលពីក្នុងខែមីនា កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលអាម៉េរិកគាំទ្រ បានប្រកាសពីការធ្វើឱ្យពួក សកម្មប្រយុទ្ធ  IS បរាជ័យនៅក្នុងប្រទេសស៊ីរីភាគខាងកើតប៉ុន្តែវាសនា នៃមេដឹកនាំកំពូលរបស់ក្រុមនិយម ជ្រុល IS នេះគេនៅតែមិនបានដឹងនៅឡើយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)