ការប្រយុទ្ធគ្នានៅអាហ្វហ្កានីស្ថានសម្លាប់មនុស្សជាង៥០នាក់ក្នុងពេល២៤ម៉ោង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា  ឆ្នាំ២០១៩ — ពួកមន្ត្រីបាននិយាយពីថ្ងៃពុធនេះថា ពួកយុទ្ធជនជាង៥០នាក់បានស្លាប់ក្នុងពេលជាង២៤ម៉ោង កន្លងទៅនេះ ក្នុងប្រទេសអាហ្វហ្កានីស្ថាននៅពេលភាគីដែលច្បាំងគ្នា បានបង្កើនប្រតិបត្តិការជាមួយនឹងសទរ  រដូវដែលជិតចូលមកដល់នៅក្នុងប្រទេសដែលធ្វើឱ្យខូចខាតដោយជម្លោះនេះ ។

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្តលោក Aziz Ahmad Azizi បាននិយាយថា នៅក្នុងឧប្បតិ្តហេតុ ឃោរឃៅថ្មីបំផុតនោះ ពួកសកម្មប្រយុទ្ធប្រដាប់អាវុធបានធ្វើការបាញ់ទៅលើប៉ូលិស នៅក្នុងទីក្រុងកាន់       ដាហារ នៅក្នុងភាគខាងត្បូងរបស់ប្រទេសជាអតីតទីតាំងរបស់ក្រុមតាលីបង់កាលពីថ្ងៃពុធ ដែលសម្លាប់ប៉ូលិសម្នាក់ និងរបួសម្នាក់ទៀត ។

សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយថ្ងៃពុធថា ការប្រកួតប្រជែងគ្នា រវាងរដ្ឋាភិបាលនឹងពួក សកម្មប្រយុទ្ធតាលីបង់ក៏បានកើនឡើងផងដែរនៅក្នុងស្រុក Bala Murghab នៃខេត្តបាត់ហ្គីស ប្រទេស          អាហ្វហ្កានីស្ថានភាគខាងលិច នៅពេលដែលក្រុមសកម្មប្រយុទ្ធយកបានដីថែមទៀត ហើយយន្តហោះប្រយុទ្ធរបស់កងកម្លាំងរដ្ឋាភិបាល បានវាយប្រហារទីតាំងពួកតាលីបង់ចាប់តាំងពីថ្ងៃអង្គារមក ដែលសម្លាប់ពួកឧទ្ទាម២២នាក់ នឹងធ្វើឱ្យរបួស១៣នាក់ទៀត ។

អ្នកនាំពាក្យយោធាលោក ម៉ូហាម៉ាដ ហានីហ្វ រ៉េហ្សៃ បាននិយាយថា ដូចគ្នានេះដែរ ការបង្រ្កាប របស់កងកម្លាំងសន្តិសុខលើទីតាំងពួកតាលីបង់ ក្នុងស្រុកសូលហ្គារ៉ា នៃខេត្តបាល់ ក្នុងភាគខាងជើងរបស់ ប្រទេសបានធ្វើឱ្យពួកឧទ្ទាម១១នាក់ស្លាប់ នឹង១៥នាក់ទៀតរបួស ។

ប្រតិបត្តិការកងកម្លាំងរដ្ឋាភិបាលក៏បានសម្លាប់ពួកយុទ្ធជនតាលីបង់ ១២នាក់ផងដែរ នៅក្នុងខេត្ត     បាដាក់សាន នៅភាគខាងជើងនឹងពួកយុទ្ធជន៤នាក់ នៃក្រុមក្បាលរឹងរដ្ឋអ៊ិស្លាម នៅក្នុងខេត្តណាន់ហ្គាហារ នៅភាគខាងកើត ចាប់តាំងពីថ្ងៃអង្គារមក ។

 ដើម្បីជម្នះឱ្យបានការប្រកួតប្រជែងខាងសន្តិសុខ ព្រមទាំងត្រួតពិនិត្យមើលភាពសកម្មប្រយុទ្ធនោះ ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក ម៉ូហាម៉ាដ អាស្រាហ្វហ្គានី (  Mohammad Ashraf Ghani ) បានយល់ ព្រមលើផែនការសន្តិសុខមួយកាលពីថ្ងៃអង្គារ ដើម្បីជំរុញសន្តិសុខនៅទូទាំងប្រទេសដែលធ្វើឱ្យខូចខាត ដោយសង្គ្រាមជាពិសេសសម្រាប់ទីក្រុងនិងផ្លូវជាតិ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )